តំណាងព្រះមហាក្សត្រនិងហ្លួងម៉ែ ដង្ហែទៀនវស្សា និងគ្រឿងឧបភោគបរិភោគ ថ្វាយប្រគេនព្រះសង្ឃនៅឧណ្ណាលោម
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ ព្រះអង្គម្ចាស់ ស៉ីសុវត្ថិ មុន្នីពង្ស តំណាងឱ្យ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានដឹកនាំមន្រ្តីព្រះបរមរាជវាំងដង្ហែទៀនវស្សានិងចង្ហាន់ យាង្គថ្វាយប្រគេន ព្រះសង្ឃនឹងគង់ចាំព្រះវស្សាក្នុងរយៈពេល មួយត្រីមាស នៅវត្តឧណ្ណាលោម កាលពីព្រឹកថ្ងៃសុក្រ ៨កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០១៨ ។

ក្នុងនោះមានព្រះរាជវត្តមាន ព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស ព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងព្រះសង្ឃជាច្រើនអង្គផ្សេងទៀត ។


ក្រៅតែពីវត្តឧណ្ណាលោមក៏ព្រះមហាក្សត្រ និងហ្លួងម៉ែ ចាត់តំណាងដង្ហែថ្វាយប្រគេននៅតាមទីអារាមនាៗមានជាស្បៀង គ្រឿងរណ្តាប់ត្រៀមលក្ខណ:នៅក្នុងរដូវបុណ្យចូលព្រះវស្សាចាប់ពីថ្ងៃ១រោជ ខែអាសាឍ រហូតដល់ថ្ងៃ១៤កើត ខែអស្សុជ ខាងមុខនេះ។


គួររំលឹកថា ព្រះរាជពិធីសិតទៀនវស្សា ត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំ ដោយកំណត់យកថ្ងៃ ៨កើត ខែទុតិយាសាឍ ពោលគឺមុនមួយសប្តាហ៍ដែលពិធីចូលកាន់ព្រះវស្សាចូលមកដល់ ទៅតាមបវេណីមហាក្សត្រនិងព្រះពុទ្ធសាសនា ៕

អត្ថបទ ៖ សុភា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation