កីឡា

វីរបុរសអាហ្សង់ទីន Diego Maradona បានធូរស្រាលនិងចាកចេញពីមន្ទីរពេទ្យ

image

អាហ្សង់ទីន៖ វីរបុរសបាល់ទាត់អាហ្សង់ទីន លោក Diego Maradona បានចាកចេញពីមន្ទីរពេទ្យហើយកាលពីថ្ងៃពុធនិងបន្តទៅសម្រាកនៅគ្លិនិកមួយដែល លោកអាចព្យាបាលបំបាត់ភាពញៀនគ្រឿងស្រវឹង។

អតីតខ្សែប្រយុទ្ធ Napoli និង Barcelona រូបនេះ ត្រូវបានបញ្ចូនទៅបន្ទប់សង្គ្រោះបន្ទាន់ កាលពី៨ថ្ងៃមុន ដើម្បីវះកាត់ព្យាបាលឈាមកកក្នុងខួរក្បាល។

អាការៈរបស់បុរសវ័យ៦០ឆ្នាំ មានភាពធ្ងន់ធ្ងរដោយសារតែការញៀនគ្រឿងស្រវឹង ប៉ុន្តែពេលនេះលោកបានធូរស្រាល និង ត្រៀមខ្លួនដើម្បីចូលរួមការព្យាបាលការញៀននេះ។

សូមបញ្ជាក់ថា រយៈកាលចុងក្រោយនេះ លោក Diego Maradona តែងត្រូវបញ្ចូនទៅកាន់មន្ទីរពេទ្យជាញឹកញាប់ ដោយសារបញ្ហាសុខភាពដែលកើតឡើងពីទម្លាប់រស់នៅមិនល្អ រួមទាំងសម្ពាធការងាររបស់លោកផងដែរ៕

ព័ត៌មានទាក់ទង...