ព័ត៌មានជាតិ

នគរបាលសេដ្ឋកិច្ច ចុះបង្ក្រាប និងរឹបអូសឈើស្រឡៅជាច្រើនកំណាត់នៅខេត្តរតនគិរី គ្រោងដឹកចេញទៅប្រទេសវៀតណាម

image

រតនគិរី៖ ឈើប្រភេទស្រឡៅជាច្រើនកំណាត់ដែលក្រុមឈ្មួញ បានដឹកជញ្ជូនយកទៅលាក់ទុករង់ចាំពេលវេលាល្អ នឹងដឹកបន្តទៅប្រទេសវៀតណាម ចូលតាមច្រករបៀងមួយចំនួនជាប់ព្រំដែននោះ ត្រូវបានកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តរតនគិរី បានចុះបង្ក្រាបនិងរឹបអូស កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។

សមត្ថកិច្ចខេត្តរតនគិរី បានឱ្យដឹងថា ការចុះបង្ក្រាបឈើនេះ មានការសម្របសម្រួលពីលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី។ ប្រតិបត្តិការចុះបង្ក្រាបបទល្មើសធនធានធម្មជាតិ បានធ្វើឡើងនៅ ត្រង់ចំណុចក្នុងចម្ការស្វាយចន្ទីរ ស្ថិតនៅក្នុងភូមិឡុំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ 

បច្ចុប្បន្នវត្ថុតាង ត្រូវបានដឹកជញ្ជូនយកមករក្សាទុក នៅផ្នែករដ្ឋបាលព្រៃឈើស្រុកអូរយ៉ាដាវ ដើម្បីចាត់ការតាមនីតិវិធី៕

ព័ត៌មានទាក់ទង...