អភិបាលរាជធានីចុះពីនិត្យស្ថានភាពទឹកជំនន់ត្រៀមសភាពការទប់ស្កាត់
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ អាជ្ញាធរាជធានីត្រៀមកម្លាំងរួចរាល់ ក្នុងការជួយសង្គ្រោះនិងទប់ទល់ស្ថានការណ៍ទឹកជំនន់ ក្នុងភូមិសាស្ត្រខណ្ឌមួយចំនួន ដែលចាប់ផ្តើមទទួលរងទឹកជំនន់ហូរធ្លាក់ពីខេត្តផ្សេងៗចួលមកកាន់រាជធានីក្នុងកំលុងពេលប៉ុន្មានថ្ងៃនេះ។

នេះតាមការលើកឡើងរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងដំណើរចុះពិនិត្យស្ថានភាពទឹកជំនន់ នៅតំបន់មួយចំនួន នៅក្នុង ខណ្ឌពោធិ៍សែនជ័យ ខណៈដែលជំនន់ទឹកភ្លៀងកំពុងតែកើនឡើង ដែលធ្វើឱ្យលំនៅស្ថានរបស់ប្រជាពលរដ្ឋមួយចំនួនទទួលរងនូវការលិចលង់ ពិសេសប្រជាពលរដ្ឋ ដែលរស់នៅស្របជាមួយនឹងដងស្ទឹងព្រែកត្នោតនៅព្រឹកថ្ងៃទី២០ កក្កដានេះ។

ក្នុងដំណើរចុះពិនិត្យនោះដែរ រអភិបាលរាជធានីភ្នំពេញឯកឧត្តមឃួង ស្រេង ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ ខណៈដែលរាជធានីភ្នំពេញ រងនូវការជន់លិចលង់ដោយទឹកជំនន់នេះ ជាពិសេសឱ្យមានការប្រុងប្រយ័ត្នចំពោះកូនចៅតូចៗ កុំឱ្យលេងនៅតាមដងអូរ ប្រឡាយ ព្រែកនិងត្រូវប្រយ័ត្នចំ ពោះសត្វអាសិរពិសជាដើម៕ (អត្ថបទ​៖ ម៉ៅ នរិទ្ធិយ៉ា)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation