មនុស្សជាងមួយម៉ឺននាក់ភៀសខ្លួនចេញពីតំបន់ហ្គោតា ភាគខាងកើតក្នុងប្រទេសស៊ីរីនៅពេលដែលកងកម្លាំងរដ្ឋាភិបាលស៊ីរីវាយសម្រុកកាន់តែខ្លាំងទៅលើតំបន់នោះ
| ព័ត៌មានអន្តរជាតិ
SHARE

Hello
មនុស្សជាង១ម៉ឺន២ពាន់នាក់បានភៀសខ្លួនចេញពីទីក្រុងមួយនៅក្នុងតំបន់ហ្គោតា (Ghouta) ភាគខាងកើតដែលគ្រប់គ្រងដោយក្រុមឧទ្ទាមនៅក្នុងប្រទេសស៊ីរីដោយសារតែកងកម្លាំងរដ្ឋាភិបាលស៊ីរីកំពុងតែធ្វើការវាយសម្រុករុលចូលទៅក្នុងតំបន់នោះ។


បុរស, ស្ត្រី និងកុមារដែលមានកណ្ដៀតភួយ និងកាបូបតាមខ្លួនសំពីងសំពោងផងនោះបានសម្រុកភៀសខ្លួនចេញពីទីក្រុងអាម៉ូរៀ (Hamouria) ដែលបានស្ថិតនៅក្រោមការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងនៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។


នេះគឺជាការភៀសខ្លួនដ៏ធំបំផុតចេញពីតំបន់ហ្គោតា (Ghouta) ភាគខាងកើតក្នុងប្រទេសស៊ីរីចាប់តាំងពីកងកម្លាំងរដ្ឋាភិបាលស៊ីរីបានបង្កើតការវាយលុកដើម្បីដណ្ដើមយកតំបន់នោះមកវិញកាលពីខែមុនមក។
ស្របពេលជាមួយគ្នានេះដែរ រថយន្តធុនធំចំនួន២៥គ្រឿងដែលមានដឹកជំនួយស្បៀងអាហារបានចូលទៅដល់ទីក្រុងឌូម៉ា (Douma) ដែលស្ថិតនៅក្នុងតំបន់នោះដែរ។


គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិបាននិយាយថាជំនួយនោះគឺជាចំណែកតូចមួយប៉ុណ្ណោះនៃអ្វីដែលពលរដ្ឋត្រូវការបំផុតនៅក្នុងតំបន់ហ្គោតា (Ghouta) ភាគខាងកើតជាកន្លែងដែលមានពលរដ្ឋជាង៣៩ម៉ឺននាក់កំពុងប្រឈមមុខយ៉ាងខ្លាំងនឹងការខ្វះខាតស្បៀងអាហារ និងថ្នាំពេទ្យ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation