ព័ត៌មានជាតិ

សុំលុយម្តាយមិនឱ្យ កូនដុតផ្ទះចោលឆេះរាលអស់ ១០ផ្ទះនៅខណ្ឌមានជ័យ

image

ភ្នំពេញ៖ មានករណីអគ្គិភ័យមួយ បានឆាបឆេះកូនផ្ទះអស់ចំនួន ១០ផ្ទះ ក្នុងចំណោមជាង ៥០ផ្ទះ របស់ក្រុមអ្នករើសអេតចាយ នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅក្នុងដីឡូត៍មួយកន្លែងក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ករណីអគ្គិភ័យនោះ បានកើតឡើងដោយសារតែយុវជនញៀនថ្នាំម្នាក់ ឈ្លោះគ្នាជាមួយម្ដាយរឿងសុំលុយមិនបាន ក៏គម្រាមម្ដាយដុតផ្ទះចោល។ នៅពេលសុំមិនបាន មួយសន្ទុះក្រោយមក ក៏មានភ្លើងឆាបឆេះផ្សែងខ្មួលខ្មាញ់ បង្កឱ្យមានការរាលដាលទៅដល់ផ្ទះជាប់គ្នាឆេះអស់ប្រមាណជាង១០ផ្ទះ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋអ្នកជិតខាង និងកម្លាំងសមត្ថកិច្ចចុះអន្តរាគមន៍ពន្លត់អស់ទឹកប្រមាណជាង ៥រថយន្ត ទើបពន្លត់ករណីអគ្គិភ័យនោះបាន។ ជនដែលបង្កឱ្យកើតមានអគ្គិភ័យជាអ្នកញៀនថ្នាំ ក្រោយកើតហេតុជននោះ បានរត់គេចខ្លួនបាត់៕

ព័ត៌មានទាក់ទង...