កីឡា

ខ្សែការពារ Sergio Ramos គ្មានគម្រោងចូលនិវត្តន៍ពីក្រុមជម្រើសជាតិអេស្ប៉ាញ នាពេលឆាប់ៗឡើយ

image

អេស្ប៉ាញ៖ ខ្សែការពារ Sergio Ramos គ្មានគម្រោងលាលែងពីក្រុមជម្រើសជាតិអេស្ប៉ាញឡើយ និងនៅតែចង់ធ្វើជាអ្នកទាត់បាល់ពិន័យ១១ម៉ែត្រ ទោះគេទាត់មិនចូល២គ្រាប់កាលប៉ះជាមួយស្វីសកាលពីពេលកន្លងទៅក្តី។

Ramos គឺជាកីឡាករលេងឱ្យក្រុមជម្រើសជាតិច្រើនជាងគេនៅអឺរ៉ុប ដោយបង្ហាញខ្លួនបាន១៧៧ដង ហើយឱ្យអេស្ប៉ាញ វ៉ាហួសកំណត់ត្រារបស់ អ្នកចាំទី Gianluigi Buffon ដោយបង្ហាញខ្លួនបាន ១៧៦ដង ឱ្យក្រុមជម្រើសជាតិអ៊ីតាលី។

ទោះយ៉ាងណា កីឡាករវ័យ៣៤ឆ្នាំនេះ ទើបតែខកខានបាល់ពិន័យ១១ម៉ែត្រ២គ្រាប់ ក្នុងការប្រកួតស្មើគ្នាជាមួយស្វីស ១-១ នៅ UEFA Nations League កាលពីថ្ងៃសៅរ៍។

Sergio Ramos ទាត់បាល់ពិន័យ១១ម៉ែត្រ ចូល២៥គ្រាប់ជាប់គ្នា សម្រាប់អេស្ប៉ាញ និង Real Madrid មុនពេលខកខានឱកាស២បាល់ចុងក្រោយនេះ។

ដោយឡែក អេស្ប៉ាញនឹងធ្វើជាម្ចាស់ផ្ទះទទួលអាល្លឺម៉ង់ នៅថ្ងៃអង្គារនេះ ហើយត្រូវការឈ្នះជាចាំបាច់ដើម្បីឈរកំពូលតារាងក្នុងពូល A4 ដើម្បីឈាននៅវគ្គបន្តពាន Nations League៕