កីឡា

ខ្សែការពារ Sergio Ramos នឹងអវត្តមាន៣ប្រកួតនៅ Real Madrid ដោយសាររបួស

image

អេស្ប៉ាញ៖ ខ្សែការពារ Sergio Ramos នឹងអវត្តមាន៣ប្រកួតនៅ Real Madrid ដោយសាររបួស អំឡុងយុទ្ធនាការជាមួយក្រុមជម្រើសជាតិអេស្ប៉ាញ។

កីឡាករវ័យ ៣៤ឆ្នាំ ត្រូវបានផ្លាស់ប្ដូរចេញ នៅនាទី៤៣ ពេលអេស្ប៉ាញ ឈ្នះ អាល្លឺម៉ង់ ៦-០ នៅ UEFA Nations League។
៣ប្រកួតដែល Ramos នឹងមិនអាចចូលលេងជួយ Real Madrid បាននោះរួមមានប៉ះក្រុម Villarreal នៅចុងសប្ដាហ៍នេះ ប៉ះ Inter Milan នៅពាក់កណ្ដាលសប្ដាហ៍ក្រោយ និងប៉ះ Alaves នៅចុងសប្ដាហ៍ក្រោយ។

ទោះយ៉ាងណា ក្រុមរបស់លោក Zidane មានទំនុកចិត្តថាប្រធានក្រុមម្នាក់នេះ នឹងជាសះស្បើយទាន់ពេលវេលា ដើម្បីប្រកួតទល់នឹងក្រុម Shakhtar Donetsk នៅថ្ងៃទី១ខែក្រោយវិញ៕