ព័ត៌មានអន្តរជាតិ

ប្រធានប្រតិបតិ្ត៖​ សហភាពអឺរ៉ុបបត្រូវបន្ធូរបន្ថយវិធានការរឹតបន្តឹងសន្សឹមៗដើម្បីបញ្ចៀសរលកទី២នៃការចម្លង

image

សាច់រឿង៖ប្រធានប្រតិបតិ្តសហភាពអឺរ៉ុបបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា​ សហភាពអ៊ឺរ៉ុបត្រូវតែបន្ធូរបន្ថយដោយសន្សឹមៗនូវវិធានការរឹតបន្តឹងទប់ស្កាត់ការឆ្លងរាតត្បាតរបស់វីរុសកូវីដ១៩​ ដើម្បីបញ្ចៀសកុំឲ្យកេីតមានរលកចម្លងថ្មីមួយទៀតរបស់វីរុសនេះ។ 

ប្រធានប្រតិបតិ្តសហភាពអឺរ៉ុបបានលេីកឡេីងបែបនេះបន្ទាប់ពីមេដឹកនាំប្រទេសជាសមាជិកសហភាពអឺរ៉ុបទាំង២៧បានពិភាក្សាពីការបង្កើនកិច្ចប្រឹងប្រែងរួមគ្នាក្នុងការធ្វេីតេស្តិ៍រកវីរុសកូវីដ១៩នៅក្នុងប្លុកនេះ។ 

ការពិភាក្សាក៏បានផ្ដោតទៅលេីវ៉ាក់សាំងប្រឆាំងវីរុសកូវីដ១៩​ និងការសម្របសម្រួលក្នុងដំណេីរការបន្ធូរបន្ថយវិធានការរឹតបន្តឹងការដេីរហេីរក្នុងគ្រាដែលរលកទីពីរនៃការឆ្លងរាតត្បាតរបស់វីរុសនេះកំពុងលុកលុយអឺរ៉ុប។

ទិន្នន័យថ្មីបំផុតពីមជ្ឈមណ្ឌលបង្ការ​ និងគ្រប់គ្រងជំងឺឆ្លងរបស់អឺរ៉ុបបានបង្ហាញថា​ អឺរ៉ុបមានករណីឆ្លងវីរុសកូវីដ១៩សរុបប្រហែល​ ១១លាន៣សែននាក់ ហើយមនុស្សជិត ២៨ម៉ឺននាក់បានស្លាប់ដោយសារវីរុសនេះ។ 

គួរកត់សម្គាល់ថា​ ការឆ្លងរាតត្បាតរបស់វីរុសកូវីដ១៩ក៏បានជំរុញសហភាពអឺរ៉ុបឲ្យធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតមិនធ្លាប់កេីតមាន៕

ព័ត៌មានទាក់ទង...