ព័ត៌មានអន្តរជាតិ

ព្រះមហាក្សត្រ​ និងមហាក្សត្រី​ របស់ន័រវែសស្ថិតក្រោមវិធានការចត្តាឡីស័កបន្ទាប់ពីបុគ្គលិកវាំងម្នាក់ឆ្លងវីរុសកូវីដ១៩

image

សាច់រឿង៖ព្រះមហាក្សត្រ​ ហេរ៉ល​ (Harald) និងមហាក្សត្រី​ សុនចា​ (Sonja) របស់ព្រះន័រវែស បានចាប់ផ្ដេីមអនុវត្តវិធានការចត្តាឡីស័កកាលពីថ្ងៃព្រហស្បតិ៍​ បន្ទាប់ពីសមាជិកម្នាក់ក្នុងចំណោមបុគ្គលិករបស់ទ្រង់បានធ្វេីតេស្តិ៍វិជ្ជមានវីរុសកូវីដ១៩។ 

យោងតាមសេចក្តីថ្លែងការណ៍របស់ព្រះបរមរាជវាំង ព្រះមហាក្សត្រ​ ហេរ៉ល​ (Harald) កំពុងអនុវត្តវិធានការចត្តាឡីស័កនៅក្នុងព្រះរាជដំណាក់របស់ទ្រង់​ បន្ទាប់ពីព្រះមហាក្សត្រី​ សុនចា​ (Sonja)​ បានជួបប្រាស្រ័យទាក់ទងផ្ទាល់ជាមួយបុគ្គលិកម្នាក់នោះដែលបានឆ្លងវីរុសកូវីដ១៩។ 

សេចក្តីថ្លែងការណ៍របស់ព្រះបរមរាជវាំងក៏បានប្រកាសដែរថា​ ទាំងព្រះមហាក្សត្រ​ និងមហាក្សត្រី​ ដែលមានព្រះជន្មក្នុងរង្វង់៨០ព្រះវស្សានោះ​ មិនមានចេញរោគសញ្ញាវីរុសកូវីដ១៩ឡេីយ​ និងបានថា​ បុគ្គលិកចំនួន១៤នាក់នៅក្នុងព្រះរាជវាំងក៏បានស្ថិតនៅក្រោមវិធានការចត្តាឡីស័កដូចគ្នាដែរ។ 

សូមបញ្ជាក់ថា​ ព្រះមហាក្សត្រ​ ហេរ៉ល​ (Harald) ដែលមានព្រះជន្ម៨៣វស្សា​ បានវះកាត់ប្ដូរសន្ទះបេះដូងកាលពីខែមុន។ 

ប្រទេសន័រវែសបច្ចុប្បន្ននេះមានអ្នកឆ្លងវីរុសកូវីដ១៩សរុបជាង៣ម៉ឺ១ពាន់នាក់​ ក្នុងនោះមានអ្នកបាត់បង់ជីវិតជាង៣រយនាក់៕

ព័ត៌មានទាក់ទង...