ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូងព្រមានដាក់វិធានការរឹតបន្តឹងឡេីងវិញដេីម្បីទប់ទល់នឹងរលកទីបីនៃការឆ្លងរាតត្បាតរបស់វីរុសកូវីដ១៩

image

សាច់រឿង៖នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូងនៅថ្ងៃសុក្រនេះបានស្នេីសុំឲ្យមហាជនចៀសវាងការជួបជុំក្នុងសង្គម និងបានព្រមានថា​ ចាំបាច់ត្រូវមានវិធានការតឹងរ៉ឹងជាងមុន ប្រសិនបើរលកថ្មីនៃការឆ្លងវីរុសកូវីដ១៩មិនត្រូវបានទប់ស្កាត់ឲ្យបានឆាប់រហ័សទេនោះ។ 

នាយករដ្ឋមន្រ្តី​កូរ៉េខាងត្បូងបានអំពាវនាវឱ្យលុបចោលផែនការជួបជុំទាំងអស់ដែលបានគ្រោងទុកសម្រាប់ពេលដំណាច់ឆ្នាំ​ និងអំពាវនាវឲ្យនិយោជកលេីកទឹកចិត្តនិយោជិកឱ្យធ្វើការពីផ្ទះ​ ព្រមទាំងអំពាវនាវឲ្យមនុស្សដែលមានអាយុ៦០ឆ្នាំឡើងទៅស្នាក់នៅផ្ទះ។

នាយករដ្ឋមន្រ្តី​កូរ៉េខាងត្បូងបាននិយាយថា​ «ប្រសិនបើយើងមិនបញ្ឈប់ល្បឿននៃការឆ្លងរីករាលដាលនេះទេ​ នោះជីវិតរស់នៅប្រចាំថ្ងៃរបស់យើងនឹងត្រូវបានដាក់កម្រិត»។ 

ប្រទេសកូរ៉េខាងត្បូងបានរឹតបន្តឹងគោលការណ៍ណែនាំស្តីពីការបង្ការការឆ្លងរីករាលដាលរបស់វីរុសកូវីដ១៩កាលពីថ្ងៃព្រហស្បតិ៍​ ប៉ុន្តែការព្រួយបារម្ភកំពុងកេីនឡេីងដោយសារថា​ ការហាមឃាត់ការជួបជុំជាសាធារណៈនោះនៅមិនទាន់ទូលំទូលាយទេ​ ពីព្រោះ​ រង្គសាល,​ ក្លឹបរាត្រី,​ កម្មវិធីសាសនា​ និងព្រឹត្តិការណ៍កីឡា នៅតែត្រូវបានអនុញ្ញាតឱ្យបើកដំណេីរការ​ ដោយគ្រាន់តែកំណត់ចំនួនមនុស្សដែលចូល។ 

ទីភ្នាក់ងារបង្ការ​ និង​ គ្រប់គ្រងជំងឺឆ្លងរបស់កូរ៉េបានប្រកាសថា​ រលកទីបីនៃការឆ្លងរាតត្បាតរបស់វីរុសកូវីដ១៩កំពុងតែកេីតឡេីង​ ដោយករណីឆ្លងថ្មីចំនួន៣៦៣នាក់ត្រូវបានរកឃេីញកាលពីថ្ងៃព្រហស្បតិ៍​ ដែលជាថ្ងៃទី៣ជាប់គ្នាដែលករណីឆ្លងថ្មីប្រចាំថ្ងៃមានចំនួនលេីស៣០០នាក់។ 

ប្រទេសកូរ៉េខាងត្បូងឥឡូវនេះមានអ្នកឆ្លងវីរុសកូវីដ១៩សរុបចំនួន៣០.០១៧នាក់​ ក្នុងនោះមានអ្នកស្លាប់ដោយសារីរុសនេះចំនួន៥០១នាក់៕

ព័ត៌មានទាក់ទង...