កីឡា

ខ្សែការពារ Alex Telles មានសង្ឃឹមខ្ពស់ក្នុងការមានឈ្មោះក្នុងការប្រកួតទល់នឹង West Brom 

image

អង់គ្លេស៖ ក្លិបបិសាចក្រហម Manchester United មានក្ដីសង្ឃឹមឡើងវិញ បន្ទាប់ពីខ្សែការពារឆ្នើម Alex Telles ជាសះស្បើយពីកូវីដ១៩ឡើងវិញ និងអាចមានវត្តមានក្នុងការប្រកួតនាចុងសប្ដាហ៍នេះជាមួយក្លិប West Bromwich Albion ។

កាលពីប៉ុន្មានសប្ដាហ៍កន្លងទៅ Alex Telles បានតេស្ដវិជ្ជមានកូវីដ១៩ ដូចនេះគេត្រូវដាក់ខ្លួនដាច់ដោយឡែកចំនួន ២សប្ដាហ៍។ ក្នុងនោះលោក Ole Gunnar Solskjare ក៏បាននិយាយដែរថា នេះជារឿងល្អមួយស្របពេលក្លិបកំពុងតែខ្វះខាតខ្សែការពារឆ្វេងគឺ Luke Shaw ដោយសារតែរបួសសាច់ដុំ។

សូមបញ្ជាក់ដែរថា Alex Telles បានចូលរួមជាមួយ Man United និងបានបង្ហាញខ្លួនបានតែមួយប្រកួតតែប៉ុណ្ណោះ ហើយនៅចុងសប្ដាហ៍នេះវាជាឱកាសសាជាថ្មីក្នុងការលេងជម្រើសដំបូងឱ្យ Man United៕

ព័ត៌មានទាក់ទង...