ព័ត៌មានជាតិ

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និង ក្រុមហ៊ុនកំពង់ចម្លង ចុះអនុស្សរណៈយោគយល់គ្នា ដើម្បីគាំទ្រ និងធ្វើសកម្មភាពមនុស្សធម៌ 

image

ភ្នំពេញ៖ សមាគមគ្រូសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និង ក្រុមហ៊ុនកំពង់ចម្លង ភ្នំពេញ-អរិយក្សត្រ និងជ្រោយចង្វារ-ស្វាយជ្រំ បានចុះអនុស្សរណៈយោគយល់គ្នា (MOU) ដើម្បីគាំទ្រ និងធ្វើសកម្មភាពមនុស្សធម៌ពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) តាមរយៈការធ្វើសកម្មភាពមនុស្សធម៌ដោយការពិនិត្យ និងព្យាបាលប្រជាពលរដ្ឋដោយបេះដូងមនុស្សធម៌ និងដោយឥតគិតថ្លៃ។

លោក អាន សំអន នាយកកំពង់ចម្លង បានមាន ប្រសាសន៍ថា ដោយបានមើលឃើញពីទស្សនៈវិស័យ និងសកម្មភាពមនុស្សធម៌ដ៏ល្អប្រពៃរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ, ក្រុមហ៊ុនកំពង់ចម្លងភ្នំពេញ-អរិយក្សត្រ និង ជ្រោយចង្វារ-ស្វាយជ្រំ បានចាប់អារម្មណ៍ចូលរួមសកម្មភាពមនុស្សធម៌ ដើម្បីជួយសង្គ្រោះ និងផ្ដល់ស្នាមញញឹមចំពោះប្រជាពលរដ្ឋនៅទូទាំងប្រទេសតាមរយៈការផ្ដល់សេវាពិនិត្យនិងព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

លោក ហ៊ុន ម៉ាណែត ជាប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្ដេចតេជោ(TYDA) បានលើកឡើងថា នេះគឺជាថ្ងៃពិសេសដែលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោនិងក្រុមហ៊ុនកំពង់ចម្លងភ្នំពេញ-អរិយក្សត្រ និង ជ្រោយចង្វារ-ស្វាយជ្រំ បានភ្ជាប់និស្ស័យចុះអនុស្សារណៈយោគយល់គ្នាដើម្បីផ្ដល់លទ្ធភាព និងកិច្ចសហការមនុស្សធម៌ជួយសង្គ្រោះប្រជាពលរដ្ឋនៅក្នុងការព្យាបាលដោយឥតគិតថ្លៃ។ លោកបន្ថែមថា កំពង់ចម្លងមិនត្រឹមតែជាមធ្យោបាយចម្លងប្រជាពលរដ្ឋនោះទេ ប៉ុន្តែថែមទាំងបានជួយដល់សេដ្ឋកិច្ចជាតិ និង ចូលរួមដល់សកម្មភាពមនុស្សធម៌ជាច្រើនទៀតនៅក្នុងសង្គម ។ 

លោក ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមទៀតថាលទ្ធភាព និងសកម្មភាពជួយគ្នានៅក្នុងសកម្មភាពមនុស្សធម៌គឺជាការផ្ដល់នូវលទ្ធផលជាក់ស្ដែងដល់សង្គមជាតិ ពីព្រោះមានលទ្ធភាពហើយបើមិនមានសកម្មភាព ក៏មិនអាចជួយឲ្យមានលទ្ធផលបានដែរ។

សូមបញ្ជាក់ថា សមាគមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្ដេចតេជោ(TYDA) ក្រៅពីចុះបេសកកម្មព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅតាមបណ្ដាខេត្តកសម្រាប់ក្រុមបានចុះធ្វើសកម្មភាពអប់រំសុខភាព និងព្យាបាលដោយឥតគិតថ្លៃដល់សហគមន៍ក្រីក្រ រោងចក្រ មជ្ឈមណ្ឌលកុមារកំព្រាដែលសកម្មភាពទាំងអស់នេះមានការចូលរួមពីសប្បុរសជនដែលមានទឹកចិត្តសប្បុរសធម៌ជួយផ្ដល់លទ្ធភាពដល់សមាគមដើម្បីធ្វើសកម្មភាពមនុស្សធម៌ជូនប្រជាពលរដ្ឋ៕

ព័ត៌មានទាក់ទង...