កម្លាំង ភ្នាក់ងារសន្តិសុខបោះឆ្នោត ជាង ១.២០០នាក់ត្រូវបានដាក់ពង្រាយ តាមការិយា ល័យបោះ ឆ្នោតជាង៧០០ការិយាល័យក្នុងខេត្តពោធិ៍សាត់
(ពោធិ៍សាត់)៖ លោកឧត្តមសេនីយ៍ទោ សារុន ចាន់ធី ស្នងការនគរបាលខេត្តពោធិ៍សាត់មានប្រសាសន៍ឲ្យដឹងថាដើម្បីពង្រឹងសន្តិសុខក្នុង
ដំណើរការ
បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨
ដែលនឹងប្រព្រឹត្តទៅថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ
កម្លាំងភ្នាក់ងារសន្តិសុខបោះឆ្នោត
របស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ចំនួន១.២១៥នាក់បាននិងកំពុងត្រៀមខ្លួនរួចជាស្រេចដើម្បីដាក់ពង្រាយតាមការិយាល័យបោះឆ្នោតចំនួន៧០៧ការិយាល័យទូទាំងខេត្តសម្រាប់
ការពារសន្តិសុខសុវត្ថិភាពសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ។
លោកស្នងការមានប្រសាសន៍ឲ្យដឹងបែបនេះគឺនៅក្នុងពិធី
ចែកទោចក្រយានយន្តចំនួន៤៩គ្រឿង
ដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន៤៩ប៉ុស្តិ៍ទូទាំងខេត្ត
ដែលជាអំណោយសម្ដេចក្រឡាហោមស ខេង ឧបនាយរដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
គឺ១ប៉ុស្តិ៍ទទួលបានម៉ូតូ១គឿង
នៅស្នងការដ្ឋាននគរបាលខេត្តកាលពីចុងសប្តាហ៍កន្លងទៅ
នេះ។
លោកស្នងការបានឲ្យដឹងទៀតថា
ចំពោះ
កម្លាំងភ្នាក់សន្តិសុខបោះឆ្នោត
ទាំង១.២១៥នាក់នោះមាន
កងនគរបាលជាតិ កងរាជអាវុធហត្ថនិងកងយោធពលខេមរភូមិន្ទ
គឺបានបណ្តុះបណ្ដាលអំពីតួនាទីភារកិចនិងក្រមសីលធម៌ភ្នាក់ងារសន្តិសុខបោះឆ្នោត
គ្រប់ៗគ្នារួចហើយ។ ហើយកម្លាំងភ្នាក់សន្តិសុខទាំងនោះនិង
ត្រូវចូលដល់គោល
ដៅមុន១ថ្ងៃនៃថ្ងៃបោះឆ្នោត។
ចំពោះម៉ូតូដែលបានចែកជូនដល់ប៉ុស្តិ៍នគរបាល
រដ្ឋាលបាល
នាពេលនោះគឺមានចំនួន
៤លើកហើយ
ដែលជាអំដោយរបស់សម្តេចក្រឡាហោមស ខេង។
នៅក្នុងឱកាសនោះលោកឧត្តមសេនីយ៍ទោ សារុន ចាន់ធី បានក្រើនរំឭកដល់មន្ត្រីនគរបាលទាំងអស់ត្រូវខិតខំបង្កើនស្មារតីយកចិត្តទុកដាក់ក្នុងការទប់ស្កាត់និងបង្ក្រាបបទល្មើសជាពិសេសនៅចំពោះនេះត្រូវខិតខំថែរក្សាការពារសន្តិសុខជូន
ប្រជាជពលរដ្ឋក្នុងដំណើរការបោះឆ្នោតប្រព្រឹត្តទៅបានល្អប្រសើរ៕ (អត្ថបទ៖ ភ្នាក់ងារខេត្តពោធិ៍សាត់)