គោលនយោបាយឈ្នះឈ្នះ ធ្វើឲ្យកម្ពុជាសម្រេចបានឯករាជ្យជាតិ និងឯករាជ្យភាពទឹកដី
| ព័ត៌មានជាតិ
SHARE

(កណ្ដាល)៖
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ប្រធានគណៈពង្រឹងមូលដ្ឋានស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម បញ្ជាក់ថា តាមរយៈគោលនយោបាយឈ្នះឈ្នះ គណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យប្រទេសជាតិទាំងមូលទទួលបានសន្តិភាពពេញលេញ និងសម្រេចបានឯកភាពជាតិឯករាជ្យភាពទឹកដីទាំងស្រុង ព្រមទាំងបានបញ្ចប់សង្គ្រាមរុំារ៉ៃជិត៣០ឆ្នាំមកនេះ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន​ បានលើកឡើងនៅក្នុងជំនួបសំណេះសំណាល ជាមួយសមាជិកសមាជិការគណបក្សប្រជាជនកម្ពុជានៅឃុំព្រែកវិហារសួគ៌ ស្រុកខ្សាច់កណ្តាល និងឃុំបារុង ក្នុងស្រុកល្វាឯម ខេត្តកណ្តាល ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ ថា សមិទ្ធផលធំៗជាប្រវត្តិសាស្រ្តដែលគណបក្សប្រជាជនកម្ពុជាជូនជាតិ មាតុភូមិ ត្រូវបានកត់ត្រាទុកក្នុងបេះដូងប្រជាជន និងគ្មានអ្នកណាអាចបន្លំ និងបដិសេធបានឡើយ ជាក់ស្តែងការតស៊ូសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍ ទទួលបានមហាជ័យជម្នះជាប្រវត្តិសាស្រ្ត នៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ គឺបានធ្វើឲ្យប្រជាជនរស់ឡើងវិញ ហើយនាំមកនូវសិទ្ធសេរី ភាព លទ្ធប្រជាធិបតេយ្យ កត្តិយស និងសេច្តីថ្លៃថ្នូរ ដែលត្រូវបាត់បង់ទាំងស្រុងនៅក្នុងរបបនោះ។


ឯកឧត្តម បន្តថា គណបក្សប្រជាជនកម្ពុជា មានគោលដៅទប់ស្កាត់មិនឲ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកវិញ ជាពិសេសការសម្រេចបានសមិទ្ធផលធំៗជាប្រវត្តិសាស្រ្ត ក្នុងការស្តារ កសាងសេដ្ឋកិច្ច និងសង្គមឡើងវិញ ពោលគឺបានចាប់អភិវឌ្ឍន៍ពីចំណុចសូន្យ ឈានអភិវឌ្ឍន៍ជាជំហានៗ រហូតបានមកដល់ដំណាក់កាលអភិវឌ្ឍន៍គ្រប់វិស័យដូចបច្ចុប្បន្ន និងកំពុងក្លាយជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចល្អ និងជាប្រទេសខ្លាសេដ្ឋកិច្ចក្នុងអាស៊ីផងដែរ។


ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន បញ្ជាក់ថា តាមរយៈគោលនយោបាយឈ្នះឈ្នះ គណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យប្រទេសជាតិទាំងមូលទទួលបានសន្តិភាពពេញលេញ និងសម្រេចបានឯកភាពជាតិឯករាជ្យភាពទឹកដីទាំងស្រុង ជាក់ស្តែងចាប់តាំងពីឆ្នាំ១៩៩៨មក យើងបានបញ្ចប់ជាស្ថាពរនូវសង្គ្រាមរុំារ៉ៃ ក្នុងនោះគណបក្សប្រជាជនកម្ពុជាបានលើកស្ទួយកិត្តនាម និងកិត្យានុភាពកម្ពុជាបានយ៉ាងខ្ពស់ត្រដែតនៅលើឆាកអន្តរជាតិ មានឯករាជ្យ និងមានអធិបតេយ្យភាពពេញលេញ ដែលកំពុងចូលរួមយ៉ាងសកម្មដោយស្មើភាព ស្មើសិទ្ធ ទាំងនៅក្នុងតំបន់ និងអន្តរជាតិ​៕

(អត្ថបទ​៖ ចេង ឆហួត)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation