ក្រសួងពាណិជ្ជកម្ម អញ្ជើញពាណិជ្ជករ អាជីវករ ចូលរួមពិព័រណ៍ “The 15th China International SME Fair”
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានជូនដំណឹងនិងអញ្ជើញដល់ពាណិជ្ជករ អាជីវករ ដែលជាម្ចាស់ក្រុមហ៊ុន និងសហគ្រាសទាំងអស់នៅកម្ពុជាឲ្យចូលរួមព្រឹត្តិការណ៍ពិព័រណ៍ “The 15th China International SME Fair” ដើម្បីផ្សព្វផ្សាយពីផលិតផលរបស់ខ្លួន ឬមានគម្រោងស្វែងរកដៃគូពាណិជ្ជកម្ម។ 


ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា ពិព័រណ៍នេះ រៀបចំឡើងដោយ ការិយាល័យពិព័រណ៍អន្តរជាតិ សហគ្រាសខ្នាតតូច និងមធ្យមនៃសាធារណរដ្ឋប្រជាមានិតចិន ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ នៅ POLY World Trade Center Expo ទីក្រុងក្វាងចូវ ខេត្តក្វាងទុង ប្រទេសចិន។ 


ក្រសួងពាណិជ្ជកម្មបន្ថែមថាពាណិជ្ជករ ឬអាជីវករ ដែលមានបំណងចង់ចូលរួមនៅក្នុងពិព័រណ៍នេះ សូមអញ្ជើញមកទំនាក់ទំនង និងបំពេញបែបបទនៅនាយកដ្ឋានកិច្ចការពិព័រណ៍ នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ត្រឹមថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ ដោយភ្ជាប់មកជាមួយនូវពាក្យស្នើសុំចូលរួម និងឯកសារពាក់ព័ន្ធផ្សេងៗទៀត​៕
សម្រាប់ព័ត៌មានបន្ថែម សូមអានសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម៖

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation