ព័ត៌មានជាតិ

ក្មេងស្រីអាយុ ១ឆ្នាំម្នាក់ ត្រូវបានឱពុកចាក់ និងបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ

image

កណ្តាល៖ មានករណីអំពើឃាតកម្មមួយបានកើតឡើងនៅក្រុងតាខ្មៅ ខេត្តកណ្តាល ដោយក្មេងស្រីអាយុ ១ឆ្នាំម្នាក់ ត្រូវបានឪពុកចាក់ និងបានស្លាប់ នៅពេលបញ្ជូនដល់មន្ទីរពេទ្យ ហើយឪពុករូបនោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនភ្លាមៗ។ ករណីនេះបានកើតឡើងនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ៤រសៀលនៅក្រុងតាខ្មៅ ខេត្តកណ្តាល។ 

យោងតាមការឱ្យដឹងពីអង្គភាពឃាតកម្ម និងកោសល្យវិច្ច័យ (CPU) បានឱ្យដឹងថា ដំបូងគេឃើញជនល្មើសមានការឈ្លោះប្រកែកជាមួយប្រពន្ធរបស់គាត់នៅផ្ទះជួលរបស់គាត់។ មួយសន្ទុះក្រោយមក ប្រពន្ធបានចាកចេញពីកន្លែងនោះ នៅពេលនោះ ជនសង្ស័យបានវាយកូនស្រីអាយុ ១ឆ្នាំ របស់ខ្លួនដោយកន្ត្រៃមួយបណ្តាលឱ្យរងរបួសធ្ងន់។ ពេលនោះ ពូរបស់ជនរងគ្រោះ បានសង្កេតមើលការវាយប្រហារនោះ ហើយបានប្រញាប់យកក្មេងនោះបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តកណ្តាល ទោះយ៉ាងណា នាងត្រូវបានគេប្រាប់ថា ស្លាប់នៅពេលមកដល់។ នៅពេលនោះដែរ អ្នកជិតខាង បានទូរស័ព្ទទៅនគរបាលមូលដ្ឋាន ឱ្យចាប់ខ្លួនជនសង្ស័យជាឪពុក និងបានបញ្ជូនទៅមន្ទីរពេទ្យតែមួយ ព្រោះបានរងរបួស ដោយដំបៅខ្លួនឯងដែលមិនគំរាមកំហែងដល់អាយុជីវិតទេ។ 

ករណីនេះ អង្គភាពឃាតកម្ម និងកោសល្យវិច្ច័យ បានចូលរួមនៅកន្លែងកើតហេតុ និងបានជួយដល់ស្នងការដ្ឋាននគរបាលខេត្តកណ្តាលក្នុងការត្រួតពិនិត្យអ្នកស្លាប់ និងកន្លែងឧក្រិដ្ឋកម្ម។ ពេលនោះ ជនសង្ស័យត្រូវបាននាំខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ហើយនឹងត្រូវចោទប្រកាន់ពីបទឃាតកម្មធ្ងន់ធ្ងរ។ អង្គភាពនេះបានលើឡើងថា ការសម្លាប់កុមារនីមួយៗគឺពិបាកទទួលយក ប៉ុន្តែពេលដែលការសម្លាប់ គឺប្រព្រឹត្តឡើងដោយឪពុកម្តាយរបស់ខ្លួន គឺមិនអាចយល់បានទេ៕


ព័ត៌មានទាក់ទង...