អាវុធហត្ថរាជធានីភ្នំពេញ បំពាក់ឋានន្តរសក្តិជូននាយទាហាន នាយទាហានរង ជាលើកទី៥ ក្នុងឆ្នាំ២០១៨
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ ក្រោម ការដឹកនាំ ប្រកបដោយភាពប៉ិនប្រសប់ឈ្លាសវៃ និងការយកចិត្តទុកដាក់ខ្ពស់ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការស្តីទី កងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្ថាប័នកងរាជ អាវុធហត្ថ បានរីកចម្រើនលូតលាស់ គ្រប់ទីកន្លែង ទាំងថ្នាក់ជាតិ រហូតដល់ថ្នាក់មូលដ្ឋាន ហើយសមាជិកអាវុធហត្ថម្នាក់ៗ បានអនុវត្តការងារតាមមាគ៌ាដឹកនាំរបស់លោកនាយឧត្តមសេនីយ៍ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ តាមច្បាប់វិន័យកងទ័ព គោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស ព្រមទាំងមាន សីលធម៌ សុជីវធម៌ ល្អជាប្រចាំ ធ្វើខ្លួនជាអ្នកបម្រើរាស្ត្រគ្រប់ពេលវេលា។

ជានិច្ចកាល ដើម្បីឆ្លើយតបទៅនឹងការប្រឹងប្រែងព្រមទាំងលទ្ធផលស្នាដៃ របស់បងប្អូន ដែលជា នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទូទាំងប្រទេស លោកនាយឧត្តមសេនីយ៍ សៅ សុខា តែងបានយកចិត្តទុកដាក់ ស្នើសុំដំឡើងឋានន្តរសក្តិជូនដល់ពួកគាត់ជាបន្តបន្ទាប់ ព្រមទាំងដោះស្រាយគោលនយោបាយ លើកទឹកចិត្តផ្សេងៗផងដែរ។

ដោយឡែកសម្រាប់ អាវុធហត្ថរាជធានីភ្នំពេញ ក៏ទទួលបានការយកចិត្តទុកដាក់ខ្ពស់ ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា ធ្វើការស្នើសុំដំឡើងឋានន្តរសក្តិ ជូនដល់នាយទាហាន នាយទាហានរង ជាបន្តបន្ទាប់ ស្របតាមលទ្ធផលការងារនិងស្នាដៃ គ្រប់ៗគ្នា។

ជាក់ស្តែនៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ អាវុធហត្ថរាជធានីភ្នំពេញ បានប្រារព្ធពិធីបំពាក់ឋានន្តរសក្តិ ជូននាយទាហាន នាយទាហានរង ជាលើកទី៥ ក្នុងឆ្នាំ២០១៨ ដោយលោកនាយឧត្តមសេនីយ៍បានប្រគល់ភារកិច្ចជូន លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានភ្នំពេញ ជាអធិបតីក្នុងពិធី។ សរុបទាំង០៥លើកមកនេះ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលទទួលបានការតែងតាំងមុខងារ និងបំពាក់ឋានន្តរសក្តិ បានកើនដល់ទៅ ១.០១១ នាក់ និងនៅមានបំពាក់ជូនជាបន្តបន្ទាប់ទៀត៕ (អត្ថបទ៖ គន្ធ តារាវិឆ័យ)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation