កីឡា

Robert Lewandowski ទាត់ចូលគ្រាប់ទី៧១នៅ Champions League ជួយ Bayern Munich ឈ្នះ Salzburg

image


អាល្លឺម៉ង់៖ ខ្សែប្រយុទ្ធ Robert Lewandowski បានទាត់ចូលគ្រាប់ទី៧១នៅ Champions League ដើម្បីរួមចំណែកជួយ Bayern Munich ឈ្នះ Salzburg និងកក់កៅអីទៅវគ្គ១៦ក្រុមចុងក្រោយ។

កីឡាករប៉ូឡូញខាងលើ ជាអ្នកផ្តល់ការនាំមុខដល់ Bayern Munich ពេលការប្រកួតជិតនឹងចប់វគ្គទី១ទៅហើយ។ មកដល់វគ្គទី២ នាទី៥២ Kingsley Coman បានថែមគ្រាប់ទី២ទៀត។ ទោះយ៉ាងណា ក្រុមលោក Hans-Dieter Flick បានសល់គ្នាតែ១០នាក់ ដោយកីឡាករ Marc Roca ត្រូវពិន័យកាតលឿងទី២ ស្មើកាតក្រហម។

ទោះបែបនេះក្តី Bayern Munich នៅតែលេងបានល្អ និងរកបានគ្រាប់ទី៣ ដោយ Leroy Sane នៅនាទី៦៨។ នាទី៧៣ កីឡាករ Mergim Berisha ស៊ុតបាន១គ្រាប់ឱ្យក្រុម Red Bull Salzburg វិញ ប៉ុន្តែមិនអាចកែប្រែស្ថានការណ៍បានឡើយ ដោយលទ្ធផលចប់ការប្រកួតលើទឹកដី Allianz Arena នេះគឺ Bayern Munich ៣ Red Bull Salzburg ១។

ក្រុមការពារជើងឯក Bayern Munich បានឈ្នះទាំង៤ប្រកួតនៅពូល A មាន១២ពិន្ទុ និងបានឡើងទៅជុំបន្តទោះជាសល់២ប្រកួតទៀតក៏ដោយ។ ចំណាត់ថ្នាក់លេខ២ ក្នុងពូល គឺ Atlético Madrid មាន៥ពិន្ទុ ក្រោយស្មើគ្នានឹងក្រុមលេខ៣ Lokomotiv Moscow ០-០ ហើយ Red Bull Salzburg នៅបាតតារាងមានតែ១ពិន្ទុ៕


ព័ត៌មានទាក់ទង...