ភ្លើងឆេះព្រៃដែលកំពុងរីករាលដាលដោយសារកម្លាំងខ្យល់បក់បានបន្តឆាបឆេះជុំវិញទីក្រុងអាថែនប្រទេសក្រិក
| ព័ត៌មានអន្តរជាតិ
SHARE

អាជ្ញាធរតំបន់ក្រិចបានប្រកាសអាសន្នមួយនៅតំបន់ភាគខាងកើតនិងភាគខាងលិចនៃក្រុងអាថែនដែលកាន់តែអាក្រក់នៅពេលដែលអគ្គិភ័យបានបក់បោកដោយខ្យល់ខ្លាំងដែលហៀរឆ្លងកាត់ព្រៃស្រល់នៅទីក្រុងមាត់សមុទ្រនៃរដ្ឋធានីក្រិក។
អគ្គីភ័យមួយបានឆេះនៅភាគឦសានទីក្រុងអាថែននៅតំបន់ Penteli ដោយបានរាលដាលចូលទៅក្នុងទីក្រុង Rafina ។

នៅជិតក្រុង Mati ឆ្មាំសមុទ្របានបញ្ជូនទូកល្បាតមួយដើម្បីជម្លៀសមនុស្សដែលជាប់នៅលើឆ្នេរខ្សាច់មួយដោយអណ្តាភ្លើង។ កុមារមកពីជំរុំមួយត្រូវបានគេឃើញជិះឡានក្រុងក្នុងអំឡុងពេលកិច្ចប្រឹងប្រែងជម្លៀសនោះ។
ភ្លើងឆេះព្រៃទី ២ បានបំផ្លិចបំផ្លាញព្រៃស្រល់ពីលើភ្នំដែលមានចម្ងាយ ៥០ គីឡូម៉ែត្រខាងលិចទីក្រុងអាថែន។

អគ្គិភ័យបានបង្កើតផ្សែងយ៉ាងក្រាស់ដែលផ្លូវហាយវ៉េដ៏ធំរវាងតំបន់ Peloponnese និងតំបន់ដីគោករបស់ក្រិចត្រូវបានបិទទ្វារហើយមានអ័ព្ទពណ៌ទឹកក្រូចចុះមកលើទីក្រុងអាថែនថែមទៀតផង ៕



អត្ថបទ ៖ ខៀវ កូឡា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation