លោក លី គេជាង ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីចិនអាណត្តិទី២
| ព័ត៌មានអន្តរជាតិ
SHARE


កាលពីថ្ងៃអាទិត្យ សភារបស់ប្រទេសចិនបានតែងតាំងលោក លី គេជាង (Li Keqiang) ជានាយករដ្ឋមន្ត្រីចិនសម្រាប់អាណត្តិទី២ក្នុងរយៈពេល៥ឆ្នាំបន្តទៀត។
លោក លី គេជាង (Li Keqiang) បានទទួលសម្លេងឆ្នោតគាំទ្រជាង២ពាន់៩រយសម្លេងពីសំណាក់ក្រុមប្រិតភូនៅក្នុងសភាចិន។


ការបោះឆ្នោតនោះបានធ្វើឡើងក្នុងរយៈពេល១ថ្ងៃបន្ទាប់ពីលោក ហ្ស៊ី ជីនពីង (Xi Jinping) ត្រូវបានតែងតាំងជាប្រធានាធិបតីចិនអស់មួយជីវិត។


គួរបញ្ជាក់ថា តាមទំនៀមទំលាប់ លោក លី គេជាង (Li Keqiang) គឺជាមន្ត្រីសេដ្ឋកិច្ចកំពូលរបស់ប្រទេសចិន ប៉ុន្តែលោក ហ្ស៊ី ជីនពីង (Xi Jinping) ដែលជាមេដឹកនាំដ៏មានឥទ្ធិពលបំផុតបន្ទាប់ពីលោក ម៉ៅ សេទុង នោះ បានដកហូតកិច្ចការសំខាន់ៗជាច្រើននៅក្នុងតំណែងរបស់លោក លី គេជាង (Li Keqiang) ដោយតែងតាំងខ្លួនលោកផ្ទាល់ដើម្បីដឹកនាំស្ថាប័នជាច្រើនដែលត្រួតត្រាឧស្សាហកម្មរដ្ឋ និងកំណែទម្រង់សេដ្ឋកិច្ច៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation