កីឡា

Liverpool ត្រៀមលក់កីឡាករពីររូបនេះចេញនាខែមករា

image

អង់គ្លេស៖ ទីផ្សារដោះដូរកីឡាកររនឹងបើកនាខែមករាដើមឆ្នាំ ២០២១ ដែលនឹងឈានចូលមកដល់នៅរយៈពេលជាង ១ ខែបន្ទាប់នេះ។ ក្រុម Liverpool មានផែនការណ៍លក់ចេញកីឡាករជាចំណែកលើសនៅក្នុងក្លិប ដើម្បីទប់ទល់នឹងវិបត្តិសេដ្ឋកិច្ចក្នុងកំឡុងពេលផ្ទុះជំងឺ COVID-19 ផងដែរ។

បើតាមរបាយការណ៍ពីសារព័ត៌មាន Express ចុះផ្សាយថា សម្រាប់ក្រុមហង្សក្រហម Liverpool មានបំណងចង់លក់ចេញកីឡាករ ២ រូបផងដែរ នោះគឺ Divock Origi និង Xherdan Shaqiri ចេញពីក្លិប។

មួយរយៈចុងក្រោយ Origi ហាក់កាន់តែពិបាកមានឱកាសលេងក្រោយ ពី Diogo Jota មកដល់ក្នុងក្លិប។ ស្របពេល Shaqiri ដែលទិញពី Stoke city នៅឆ្នាំ ២០១៨ បង្ហាញខ្លួន ៤៦ ប្រកួត រកបាន ៨ គ្រាប់និង បញ្ចូន ៦ លើក៕

ព័ត៌មានទាក់ទង...