ព័ត៌មានអន្តរជាតិ

អូស្ត្រាលី នឹងផ្ដល់ជំនួយសម្រាប់កម្ពុជា ក្នុងការបញ្ជាទិញវ៉ាក់សាំងការពារកូវីដ១៩

image

ភ្នំពេញ៖ ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានប្រកាសកាលពីពេលថ្មីៗនេះថា រដ្ឋាភិបាលអូស្ត្រាលី នឹងគាំទ្រកម្ពុជា ដើម្បីទទួលបាននូវវ៉ាក់សាំងបង្ការកូវីដ១៩ ក្រោមគម្រោងគំនិតផ្ដួចផ្ដើមវ៉ាក់សាំងដែលមានទឹកប្រាក់សរុប ៥០០លានដុល្លារអូស្ត្រាលី។

លោកឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា Pablo Kang បានបង្ហើបពីការគាំទ្រសម្រាប់កម្ពុជាបញ្ជាទិញវ៉ាក់សាំងបង្ការកូវីដ១៩នេះ នៅក្នុងជំនួបជាមួយលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីសុខាភិបាលកម្ពុជា នាពេលថ្មីៗកន្លងទៅ។

លោកឯកអគ្គរដ្ឋទូតអូស្ត្រាលី បានថ្លែងថា រដ្ឋាភិបាលអូស្ត្រាលី នឹងផ្ដល់ជំនួយសម្រាប់ប្រទេសនៅអាស៊ីអាគ្នេយ៍ ដើម្បីទទួលបាននូវកិច្ចព្រមព្រៀងបញ្ជាទិញវ៉ាក់សាំងបង្ការកូវីដ១៩។ ទន្ទឹមនេះ អូស្ត្រាលី នឹងគាំទ្រប្រព័ន្ធសុខាភិបាលរបស់ប្រទេសទាំងនេះ ក្នុងការដឹកជញ្ជូនវ៉ាក់សាំងបង្ការកូវីដ១៩ ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពផងដែរ៕

ប្រភព៖ AKP

ប្រែសម្រួល៖ លាភ