ព័ត៌មានជាតិ

Latest News÷ រកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៧នាក់ ក្នុងនោះ ៦នាក់ ជាប់ពាក់ព័ន្ធក្រុមគ្រួសារអគ្គនាយកពន្ធនាគារ និងម្នាក់ទៀតមកពីអាមេរិក

image

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការ ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន៧នាក់ ដែលក្នុងនោះ មាន ៦នាក់ជាក្រុមគ្រួសារលោក ឆែម សាវុធ អគ្គនាយកពន្ធនាគារនៃក្រសួងមហាផ្ទៃ និងម្នាក់ទៀតជាអ្នកដំណើរមកពីអាមេរិក។

ក្រសួងសុខាភិបាលក៏បានប្រកាស ពីការព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ១៩ ចំនួន២នាក់ ដែលម្នាក់ជាបុរសជនជាតិខ្មែរ ដែលធ្វើដំណើរមកពីអាមេរិក និងម្នាក់ទៀត គឺជាអង្គរក្សការពារផ្ទាល់ជូនគណៈប្រតិភូហុងគ្រី ក្នុងព្រឹត្តិការណ៍ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០៕

ព័ត៌មានទាក់ទង...