ព័ត៌មានជាតិ

 សាលានៅខេត្តដែលពាក់ព័ន្ធព្រឹត្តិការណ៍២៨វិច្ឆិកា អាចស្នើផ្អាកការសិក្សារបស់សិស្សថ្នាក់ទី១២បាន

image

ភ្នំពេញ៖ ដើម្បីការពារការឆ្លងជំងឺកូវីដ១៩ ចូលក្នុងសាលារៀន និងរាលដាលក្នុងសហគមន៍ ក្រោយព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០១ខែធ្នូនេះ បានផ្ដល់សិទ្ធិដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ក្នុងការផ្អាកការរៀនសូត្ររបស់សិស្សថ្នាក់ទី១២ នៅទីរួមខេត្ត និងទីប្រជុំជននានា ដែលត្រៀមប្រឡងបាក់ឌុប សម័យប្រឡង ២១ ធ្នូ ២០២០។

គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សានៅបណ្ដាខេត្តដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ខាងលើ អាចស្នើដល់ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្ត ដើម្បីសុំគោលការណ៍ក្នុងការផ្អាកការសិក្សារបស់សិស្សថ្នាក់ទី១២ ចំពោះទីកន្លែងដែលមានហានិភ័យ ដោយតម្រូវឱ្យសិស្សធ្វើការរៀនបំប៉នត្រៀមត្រឡង ដោយស្វ័យសិក្សា និងរៀនជាបណ្ដុំតូចៗ។ ចំពោហទីកន្លែងដែលគ្មានហានិភ័យ អាចសិស្សាជាធម្មតាបាន៕

ដោយ៖ លាភ


ព័ត៌មានទាក់ទង...