ព័ត៌មានជាតិ

១១ខែឆ្នាំ២០២០ ភ្ញៀវទេសចរបរទេសជិត ៤០ម៉ឺននាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងបានចំណូលជាង ១៨លានដុល្លារ

image

សៀមរាប៖ នៅរយៈពេល១១ខែ ឆ្នាំ២០២០នេះ មានភ្ញៀវទេសចរបរទេសជិត ៤០ម៉ឺននាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងទទួលបានចំណូលជាង១៨លានដុល្លារ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ ដែលបានចេញនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០នេះ។ 

បើតាម គ្រឹះស្ថានអង្គរ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០ មានភ្ញៀវទេសចរបរទេសចំនួន ១២៣៥នាក់ ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងបានចំណូលជាង ៥ម៉ឺនដុល្លារ។

សម្រាប់ចំណូលជាង ១៨លានដុល្លារ ដែលបានពីការលក់បណ្ណចូលទស្សនាអង្គរ ក្នុងរយៈពេល១១ខែកន្លងមកនេះ ត្រូវបានឧបត្ថម្ភចូលមូលនិធិគន្ធបុប្ផាកម្ពុជាជិត ៨០ម៉ឺនដុល្លារផងដែរ ដើម្បីទ្រទ្រង់ដំណើរការមន្ទីរពេទ្យនេះ ទាំង៥សាខានៅភ្នំពេញ និងសៀមរាប៕