ព័ត៌មានជាតិ

រដ្ឋមន្ត្រីការបរទេសជប៉ុន ចេញលិខិតសរសើរដល់បុគ្គលឆ្នើមចំនួន ២រូប ដែលបានជម្រុញចំណងមិត្តភាពរវាងជប៉ុន និងកម្ពុជា

image

          

ជប៉ុន៖ នៅថ្ងៃទី០១ ខែធ្នូ ក្រសួងការបរទេសជប៉ុន បានចេញសេចក្តីប្រកាសព័ត៌មានស្តីអំពីលិខិតសរសើររបស់រដ្ឋមន្រ្តីការបរទេសជប៉ុនសម្រាប់ឆ្នាំនេះ ជូនចំពោះបុគ្គល ឬក្រុម ដែលមានស្នាដៃឆ្នើមលើវិស័យអន្តរជាតិ ដើម្បីជាការទទួលស្គាល់នូវការរួមចំណែករបស់ពួកគាត់ លើការជម្រុញចំណងមិត្តភាពរវាងប្រទេសជប៉ុន និងបណ្តាប្រទេសនានា។

ក្នុងសេចក្តីប្រកាស បានឱ្យដឹងថា បុគ្គលឆ្នើមដែលបានទទួលលិខិតសរសើរសម្រាប់សកម្មភាពនានាទាក់ទងនឹងប្រទេសកម្ពុជា មានចំនួន២រូប រួមមាន៖ លោកបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិនៃរាជរដ្ឋាភិបាលកម្ពុជា ដែលលោកបានចូលរួមចំណែកក្នុងការជម្រុញទំនាក់ទំនងសេដ្ឋកិច្ចរវាងជប៉ុន និងកម្ពុជា និងលោកឧត្តមសេនីយ៍ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ដែលបានចូលរួមចំណែកគាំទ្រជនជាតិជប៉ុនដែលត្រូវការជំនួយនៅប្រទេសកម្ពុជា។

បើតាមស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជា បានឱ្យដឹងបន្ថែមថា ពិធីប្រគល់លិខិតសរសើរនេះ នឹងត្រូវរៀបចំក្នុងពេលឆាប់ៗខាងមុខនេះ៕ 


ព័ត៌មានទាក់ទង...