ស្ពាននៅបន្ទាត់ព្រំដែនខ្មែរ-លាវ បានស្រុតបាក់ដោយសារទឹកហូរពីលាវ
| ព័ត៌មានជាតិ
SHARE

(ស្ទឹងត្រែង)៖ ស្ពានបេតុងមួយកន្លែងនៅតាមបន្ទាត់ព្រំដែនខ្មែរ-លាវ ឆ្លងកាត់ទន្លេសេកុង ស្ថិតក្នុងឃុំសន្តិភាព ស្រុកសៀមប៉ាង បានរងការស្រុតបាក់ តាមត្រចៀកក្បាលស្ពាន ពីខាងចំហៀងខាងកើត កាលពីយប់មិញ គ្រាដែលទឹកនៅទន្លេសេកុងនៃប្រទេសលាវបានហូរចូលមកយ៉ាងច្រើនសន្ធឹកសន្ធាប់។

ស្ពាននេះទើបតែបញ្ចប់ការកសាងកាលពីដើមខែឧសភាកន្លងទៅថ្មីៗនេះ ដែលកសាងឡើងដោយកម្លាំងកងវិស្វកម្ម ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋធ្វើតំណើរឆ្លងកាត់ និងដើម្បីតភ្ជាប់ផ្លូវពីខេត្តមួយទៅខេត្តមួយទៀត។

តាមសេចក្តីរាយការណ៍ពីកម្លាំងយោធាដែលឈរជើងនៅទីនោះថា ស្ពានខាងលើបានបាក់ស្រុតផ្នែកខាងកើតនៃត្រចៀកក្បាលស្ពាន ដោយសារតែទឹកទន្លេសេកុងហូរពេញប្រៀប ទើបបណ្តាលឲ្យទឹកហូរច្រុះត្រង់ចំណុចដីក្បាលស្ពានទើបចាក់ថ្មី។

លោកបន្តថា សូមផ្អាកការឆ្លងកាត់ជាបណ្តោះអាសន្នសិន។

សូមបញ្ជាក់ថា ស្ពានខាងលើពុំសូវមានប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ទេ ដែលភាគច្រើនជាយោធាដែលឈជើងនៅតាមបន្ទាត់ព្រំដែនដឹកស្បៀងឆ្លងកាត់៕ (អត្ថបទ៖ ម៉ាក់ មេត្តា)



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation