កីឡា

Son Heung-Min, Gareth Bale និង Dele Alli រកបានម្នាក់១គ្រាប់ តែ Tottenham Hotspur បានត្រឹមស្មើក្រុម LASK

image

អូទ្រីស៖ Tottenham Hotspur បានត្រឹមស្មើជាមួយក្រុមអូទ្រីស LASK ក្នុងលទ្ធផល ៣-៣ ប៉ុណ្ណោះសម្រាប់ការប្រកួតពានរង្វាន់ UEFA Europa League ជុំទី៥ ពូល J កាលពីយប់មិញ។

ក្រុមម្ចាស់ផ្ទះ LASK រកគ្រាប់បាល់នាំមុខ ដោយការស៊ុតពីចម្ងាយរបស់ Peter Michorl នៅនាទី៤២ ប៉ុន្ដែក្រុមភ្ញៀវ Spurs វាយបកតាមស្មើដោយ Gareth Bale ដោយបាល់ពិន័យ១១ម៉ែត្រនៅជិតចប់វគ្គទី១។

Heung-Min Son រកគ្រាប់បាល់នាំមុខឱ្យក្រុមរបស់លោក Jose Mourinho ប៉ុន្ដែត្រូវបានក្រុមម្ចាស់ផ្ទះរកតាមស្មើដោយ Johannes Eggestein។ Dele Alli បានរកគ្រាប់បាល់នាំមុខសាជាថ្មីសម្រាប់ Spurs ប៉ុន្ដែនៅមិនអាចយក៣ពិន្ទុសម្រាប់ក្រុមលោក Mourinho បន្ទាប់ពី Mamoudou Karamoko ស៊ុតពីចម្ងាយតាមស្មើ នៅនាទី៩០+៣។

ទោះមិនទទួលបានជ័យជម្នះមែន ក៏ Spurs ដែលនៅលេខ២ក្នុងពូល បានកក់កៅអីទៅវគ្គ៣២ក្រុមចុងក្រោយ ខណៈ LASK បានធ្លាក់ចេញពីការប្រកួតត្រឹមជុំទី៥។

១គូទៀតក្នុងពូលជាមួយគ្នាដែរ គឺ ក្រុមបែលហ្ស៊ិក Antwerp ដែលឈរកំពូលតារាង បានឈ្នះក្រុមបាតតារាង Ludogorets Razgrad របស់ប៊ុលហ្ការី ក្នុងលទ្ធផល ៣-១៕

ព័ត៌មានទាក់ទង...