​ប្រវត្តិខ្លះៗនៃការបាក់ទំនប់ ដែលជាប្រភេទអាងស្តុកទឹក និង ទំនប់ដែលពាក់ព័ន្ធនិងមិនពាក់ព័ន្ធ វារីអគ្គិសនី
| ព័ត៌មានអន្តរជាតិ
SHARE


(បរទេស)៖ តាមប្រភពពី AFP បានបង្ហាញពី​ប្រវត្តិខ្លះៗនៃការបាក់ទំនប់ ដែលជាប្រភេទអាងស្តុកទឹក និង ទំនប់ដែលពាក់ព័ន្ធនិងមិនពាក់ព័ន្ធ វារីអគ្គិសនី ៖


-លាវ ថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០១៨ មនុស្សរាប់រយនាក់ បានស្លាប់ និងជាច្រើនពាន់ បានបាត់ខ្លួន។


-ចិនមនុស្សស្លាប់ ២០.០០០ នៅខែ សីហា ឆ្នាំ ១៩៧៥ នៅខេត្ត ហៃណាន។ ឆ្នាំ ១៩៩៨ ខេត្ត ហ៊ួប៉ី មនុស្សរាប់ពាន់នាក់ រួមទាំងទាហាន ១៥០ នាក់បានស្លាប់ ខណៈដែលទំនប់មួយនៅក្បែរទន្លេ យ៉ាងសេ បានបាក់។


-ឥណ្ឌា៖ បាក់ទំនប់ នៅឆ្នាំ ១៩៧៩ នៅរដ្ឋគូចារ៉ាត់។ មនុស្ស ១.៣០០ នាក់បានស្លាប់ ការស្លាប់ត្រូវគេបាន់ប្រមាណក្រៅផ្លូវការ ថារហូតដល់២.៥០០ នាក់


-ស្រីលង្ការនៅឆ្នាំ ខែមេសា ឆ្នាំ ១៩៨៦ ផ្ទុះអាងស្តុកធារាសាស្ត្រ(ទឹកធ្វើស្រែ) នាំឲ្យ មនុស្សស្លាប់ ១២០ នាក់ និងបាត់ខ្លួន ២.៥០០ នាក់។

-គីហ្គីស្ថាន នៅ ឆ្នាំ ១៩៩៨ ផ្ទុះទំនប់ទឹក នាំឲ្យ មនុស្សស្លាប់ ៩០ នាក់ ហើយ មនុស្សពី ៥០០ ទៅ ៦០០ នាក់ បាត់ខ្លួន។

-នេប៉ាល់ ផ្ទុះអាងទឹក នៅក្បែរឥណ្ឌា ធ្វើឲ្យមនុស្សបាត់ខ្លួន ៥០០ នាក់ នៅ ខែ កក្កដា ១៩៧៨
អាម៉េរិក និង អឺរ៉ុប

-អាម៉េរិក នៅឆ្នាំ២០០៥ នៅរដ្ឋញូ អ័រឡែន បាក់ទំនប់ អាងទឹក នាំឲ្យ ទឹកជន់លិច ទីក្រុង ៨០% បណ្តាលឲ្យ មនុស្ស ១.១១០ នាក់បានស្លាប់


-អ៊ីតាលី ១៩៦៣ ទឹកជំនន់នាំឲ្យបាក់ភ្នំរលំហូរចូល អាងស្តុកទឹក នាំឲ្យទំប់រលំបាក់ នាំឲ្យមនុស្ស ២.១១៨ នាកបានស្លាប់។

-ប្រេស៊ីល ខែ មីនា ឆ្នាំ ១៩៦០ ផ្ទុះទំនប់ មិនមានការរាយការណ៍ពីចំនួនមនុស្ស ស្លាប់។

-បារាំង ខែ ធ្នូ ឆ្នាំ ១៩៥៩ មនុស្ស ៤២៣ បានស្លាប់៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation