គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានទទួលពាក្យបណ្តឹងសរុបចំនួន ១៤០បណ្តឹង

អត្ថបទ៖ មួង សុវណ្ណារិទ្ធ
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ ក្នុងដំណាក់កាលពីបិទផ្សាយបញ្ជីបោះឆ្នោតដំបូង ទូទាំងប្រទេស គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានទទួលពាក្យបណ្តឹងសរុបចំនួន ១៤០បណ្តឹង ក្នុងនោះនៅថ្នាក់ក្រុមប្រឹក្សាឃុំ សង្កាត់ បានទទួល ១៣៨បណ្តឹង និងថ្នាក់ គ.ជ.ប មានបណ្តឹង ចំនួន ២បណ្តឹង។ ក្នុងចំណោមទាំង១៣៨ ដែលមាននៅថ្នាក់ កបឃ.ស មានបណ្តឹងចំនួន ៧៣ បានប្តឹងបន្តទៅថ្នាក់ គ.ជ.ប។ ជារួមនៅថ្នាក់ គ.ជ.ប មានពាក្យបណ្តឹងចំនួន ៧៥បណ្តឹង ៕
