​អភិបាលខេត្តរតនគិរីដង្ហែនាំយកទៀនព្រះវស្សា និងទេយ្យវត្ថុទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅក្នុងវត្តចំនួន ៣៦ ទូទាំងខេត្ត
| ព័ត៌មានជាតិ
SHARE

(រតនគិរី)៖ ទៀនព្រះវស្សា និងទេយ្យវត្ថុនិងសម្ភារបរិក្ខារព្រមទាំងបច្ច័យមួយចំនួនត្រូវបានឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី ព្រមទាំងអស់លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្តនិងពុទ្ធបរិស័ទរួមទាំងសិស្សានុសិស្សដង្ហែទៅប្រគេនព្រះសង្ឃគង់នៅចាំព្រះវស្សាក្នុងវត្តចំនួន ៣៦ ទូទាំងខេត្តនារសៀលថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០១៨ នេះ។


ទៀនព្រះវស្សាទេយ្យវត្ថុដែលប្រគេនព្រះសង្ឃទាំង ៣៦ វត្តក្នុងនោះ មួយវត្តៗទទួលបានទៀនព្រះវស្សាចំនួន មួយគូ អង្ករ ១០០ គីឡូក្រាម បច្ច័យចំនួន ១០ម៉ឺនរៀល ព្រមទាំងសម្ភារបរិក្ខារជាច្រើនទៀត។


មានប្រសាសន៍ក្នុងឱកាសនេះដែរ ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរីបានបញ្ជាក់ថាដោយសារបច្ចុប្បន្នប្រទេសជាតិមានសុខសន្តិភាព ប្រជាពលរដ្ឋមានជីវភាពធូរធារមានឱកាសធ្វើបុណ្យទៀនតាមទំនៀមទម្លាប់ប្រពៃណីខ្មែរក៏ដោយសារប្រទេសកម្ពុជាយើងមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីដឹកនាំប្រទេស មានការអភិវឌ្ឍលើគ្រប់វិស័យទាំងផ្នែក ពុទ្ធចក្រ និង អាណាចក្រ។

ឯកឧត្តមបន្តទៀតថា វត្តអារាមមិនត្រឹមតែបម្រើឲ្យវិស័យព្រះពុទ្ធសាសនាជាទីសក្ការៈបូជារបស់បងប្អូនប្រជាពលរដ្ឋខ្មែរដែលគោរពព្រះពុទ្ធសាសនានោះទេ វត្តអារាម គឺជាំទីកន្លែងប្រមូលផ្ដុំវប្បធម៌ ប្រពៃណី និងជាថ្នាលសម្រាប់បណ្ដុះបណ្ដាលធនធានមនុស្ស ជាបណ្ណាល័យផ្ទុកនូវអក្សរសាស្រ្ដជាតិខ្មែតាំងពីដូនតាមក ដូចនេះយើងទាំងអស់គ្នាត្រូវតែចូលរួមថែរក្សាអភិរក្សនូវព្រះពុទ្ធសាសនាទុកសម្រាប់កូនចៅជំនាន់ក្រោយៗទៀត៕ (អត្ថបទ៖ ប៉េស សារី)



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation