ព័ត៌មានជាតិ

ក្រសួង បន្តផ្អាកដំណើរការសាលារដ្ឋនិងឯកជន ការហាត់ប្រាណនិងលេងកីឡា និងការជួបជុំដែលប្រមូលផ្ដុំ

image

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនដំណឹងថា ស្របពេលដែលព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា មិនទាន់បញ្ចប់នោះ រាល់សកម្មភាពជួបជុំ សិក្ខាសាលា និងកិច្ចប្រជុំដែលមានអ្នកចូលរួមលើសពី២០នាក់ ដំណើរការគ្រឹះស្ថានសិក្សារដ្ឋនិងឯកជន ព្រមទាំងការហាត់ប្រាណនិងលេងកីឡាដែលមានលក្ខណៈប្រមូលផ្ដុំ មិនត្រូវបានអនុញ្ញាតនោះទេ។

សេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ បានធ្វើឡើងដើម្បីចៀសវាងការឆ្លងជំងឺកូវីដ១៩ពីព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ចូលក្នុងគ្រឹះស្ថានសិក្សា និងរីករាលដាលក្នុងសហគមន៍៕