ព័ត៌មានជាតិ

ឆេះផ្ទះប្រជាពលរដ្ឋអស់២ខ្នងនៅខណ្ឌឬស្សីកែវដោយសារឆ្លងចរន្តអគ្គិសនី​

image

ភ្នំពេញ​៖ មានករណីអគ្គិភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន ២ខ្នង ស្ថិតនៅផ្លូវលំ ក្រុមទី១ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង​ ១២:០០​ ថ្ងៃ​ត្រង់​។ 

សមត្ថកិច្ចនាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា សំណង់ផ្ទះទាំងពីរខ្នងនោះ ជាប្រភេទសំណង់ថ្មក្រោមឈើលើ ប្រក់ក្បឿង ទំហំ​ ៦x១៤។ មូលហេតុ ដោយឆ្លងចរន្តអគ្គិសនី និងបណ្តាលឱ្យខូចខាតសម្ភារមួយចំនួន តែមិនបណ្តាលឱ្យមានមនុស្សស្លាប់ ឬរងរបួសទេ។

ករណីអគ្គិភ័យនេះ សមត្ថកិច្ចបានប្រើរថយន្តការិយា​ល័យ​អគ្គិភ័យ​ចំនួន​ ៥​គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន​ ៧​រថយន្ត ស្មេីនឹង ២៨​ ម៉ែត្រគូប, រថយន្តជំនួយសាលាខណ្ឌ​ឫស្សីកែវ​ចំនួន​ ១​គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១​រថយន្ត​ សើ្មនឹង​ ៤​ម៉ែត្រគូប​ និងត្រូវបានពន្លត់ចប់នៅម៉ោង១២:៣០នាទី៕