ព័ត៌មានអន្តរជាតិ

សន្ទស្សន៍ដឹកជញ្ជូនទំនិញរបស់ចិនបន្តកើនឡើងរយៈពេល៧ខែជាប់គ្នា

image

ប៉េកាំង៖ ទិន្នន័យដែលចេញផ្សាយដោយវិទ្យាស្ថានសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រនៃក្រសួងគមនាគមន៍និងដឹកជញ្ជូនរបស់ចិនកាលពីថ្ងៃអាទិត្យបានបង្ហាញថា សន្ទស្សន៍ដឹកជញ្ជូនទំនិញរបស់ចិនរក្សាបាននូវកំណើនយ៉ាងឆាប់រហ័សនៅក្នុងខែវិច្ឆិកា។

ទន្ទឹមនឹងដំណើរការសេដ្ឋកិច្ចរបស់ចិនមានភាពប្រក្រតីឡើងវិញជាបន្តបន្ទាប់, សន្ទស្សន៍សេវាដឹកជញ្ជូនរបស់ចិននៅក្នុងខែវិច្ឆិកានៅតែមានស្ថិរភាព ប៉ុន្តែបើធៀបទៅនឹងឆ្នាំមុនគឺមានការថយចុះ២.៩%។

សន្ទស្សន៍ដឹកជញ្ជូនទំនិញកាលពីខែមុនបានកើនឡើង៧.៤%បើធៀបទៅនឹងឆ្នាំមុនដែលឆ្លុះបញ្ចាំងឲ្យឃើញពីការកើនឡើងយ៉ាងឆាប់រហ័សនិងជាការកើនឡើង៧ខែជាប់គ្នាមកហើយ។

រីឯសន្ទស្សន៍ដឹកជញ្ជូនអ្នកដំណើរបានធ្លាក់ចុះ២៤.៥%ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩ដែលធ្វើឲ្យមនុស្សជាច្រើនកាត់បន្ថយការធ្វើដំណើររបស់ពួកគេ។

គួរបញ្ជាក់ថា សន្ទស្សន៍សេវាដឹកជញ្ជូនរបស់ចិនបានរួមបញ្ចូលទាំងការដឹកជញ្ជូនទំនិញនិងអ្នកដំណើរតាមរយៈមធ្យោបាយដឹកជញ្ជូនផ្សេងៗដូចជាសេវារថភ្លើង, ផ្លូវហាយវេយ៍, ផ្លូវទឹក និងផ្លូវអាកាស៕

ប្រែសម្រួល៖ នីតា