កីឡា

ភ្នាក់ងាររបស់ Paul Pogba លោក Mino Raiola ថា Pogba ចាកចេញឬអត់ទាល់តែចប់រដូវកាលដឹងហើយ

image

អង់គ្លេស៖ ភ្នាក់ងាររបស់ Paul Pogba លោក Mino Raiola បាននិយាយថា បើកីឡាកររបស់លោកចាកចេញពី Manchester United នោះគេនឹងចាកចេញនៅរដូវកាលក្ដៅនេះហើយ។

កាលពីសប្ដាហ៍មុន Raiola បាននិយាយក្នុងបទសម្ភាសតាមរយៈគេហទំព័រ Tuttosport ថា៖ "ខ្ញុំអាចនិយាយបានថា វាដល់ទីបញ្ចប់ហើយសម្រាប់ Pogba នៅ Manchester United"។

យ៉ាងណាក្ដី កាលពីប៉ុន្មានថៃ្ងមុននេះដែរ Pogba បានបង្ហោះនូវរូបភាពភ្ជាប់ដោយខ្លឹមសារមួយចំនួនរបស់គេ ដែលបានបញ្ជាក់ថា រូបគេនៅតែស្រលាញ់ Man Utd និងផ្ដល់ ១០០% គ្រប់ការប្រកួតសម្រាប់ក្លិប។

ក្រោយពីឃើញបែបនេះ កាលពីយប់មិញក្នុងពិធីប្រគល់ពានរង្វាន់ Golden Boy លោក Raiola បាននិយាយពីស្ថានភាពរបស់ Pogba យ៉ាងដូច្នេះថា៖ "នៅពេលនិយាយដល់ Pogba ក្នុងប្រទេសអង់គ្លេស ពួកគេងាយនឹងមានអារម្មណ៍រសើបខ្លាំងណាស់។ នៅក្នុងខែមករា កីឡាករឆ្នើមៗ កម្រនឹងផ្លាស់ប្តូរណាស់ បន្ទាប់មកនៅរដូវក្តៅយើងចាំមើលថាមានអ្វីកើតឡើង"៕