ព័ត៌មានជាតិ

បាញ់៤គ្រាប់ ស្លា ប់បុរសម្នាក់ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ

image

ភ្នំពេញ​៖​ បុរសម្នាក់ បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ខណៈកំពុងជិះម៉ូតូហេីយត្រូវបានខ្មាន់កាំភ្លេីងបាញ់ប្រហាចំនួន៤គ្រាប់ ក្នុងនោះ ត្រូវជនរងគ្រោះ៣គ្រាប់។ 

ហេតុការណ៍នោះ បានកើតឡើងកាលពីវេលាម៉ោង ៣រសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅតាមផ្លូវលំ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ។ ពុំទាន់ដឹងថា ជាករណីប្លន់ ឬគំនុំនៅឡើយទេ ដោយនគរបាលកំពុងធ្វើការស្រាវជ្រាវរកមុខសញ្ញាជនដៃដល់។

តាមប្រភពព័ត៌បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ នៅ ចំណាន ភេទប្រុសអាយុ៤៥ឆ្នាំ មុខរបរគួកជេរដី រថយន្ត ម៉ូតូ ព្រមទាំងចងការប្រាក់ មានទីលំនៅក្នុងភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកជនសង្ស័យមិនស្គាល់អត្តសញ្ញាណ និងបានបាញ់ប្រហារទៅលើជនរងគ្រោះចំនួន៤គ្រាប់ និងត្រូវចំនួន៣គ្រាប់ និងខុសទៅត្រូវដី១គ្រាប់។

ប្រភពដដែលបានបន្តឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ មានគេខលហៅ ហើយជនរងគ្រោះបានជិះម៉ូតូ១គ្រឿងម៉ាកហុងដាPCXពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1ID-7477 តែម្នាក់ឯងចេញពីស្ទីមនៅក្នុងភូមិស្រែជម្រៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ លុះពេលទៅដល់កន្លែងកើតហេតុ ក៏ត្រូវបានជនសង្ស័យបាញ់ប្រហារតែម្ដង ខណៈនោះ ជនរងគ្រោះរងរបួសធ្ងន់ ត្រូវក្រុមគ្រួសារបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ហើយបានស្លាប់បាត់បង់ជីវិតនៅទីនោះ។ បន្ទាប់មកក្រុមគ្រួសារបានដឹកត្រឡប់ទៅតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅឈាបនដ្ឋានវត្តពោធិ៍ចិនតុង ។ 

ក្រោយកេីតហេតុ សមត្ថកិច្ច បានចុះទៅដល់ចំណុចកេីតហេតុ និងហុំព័ទ្ធទីតាំងកន្លែងកេីតហេតុពិនិត្យជាក់ស្តែង និងរេីសសំបកគ្រាប់ទៅរក្សាទុករងចាំស្រាវជ្រាវតាមចាប់ជនដៃដល់យកទៅផ្តន្ទាទោសតាមច្បាប់៕

ព័ត៌មានទាក់ទង...