ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន៖ គណបក្សប្រជាជនកម្ពុជា លេខ២០ គឺជាអាយុជីវិតប្រទេសជាតិ! 

image

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៧ ខែកក្កដាឆ្នាំ២០១៨នេះ ហ្វេសប៊ុកផ្វការរបស់សម្ដេចតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានសរសេរថា"មានគណបក្សប្រជាជន ទើបកម្ពុជាមានអ្វីៗគ្រប់យ៉ាងមកទល់ថ្ងៃនេះ!"។

សម្តេចតេជោហ៊ុនសែនបន្ថថា"អរគុណបងប្អូនជនរួមជាតិ និងក្មួយៗយុវជនជាទីស្រឡាញ់ ដែលបានពួតដៃគ្នាក្រោមទង់គណបក្សដើម្បីថែរក្សាការពារសន្តិភាពសម្រាប់ប្រទេសជាតិយើងទាំងមូល។ គណបក្សប្រជាជនឈ្នះ គឺប្រជាជនយើងឈ្នះ។"

"ខ្ញុំសូមអរគុណបងប្អូនកូនក្មួយទូទាំងប្រទេសដែល​បន្តបោះឆ្នោតគាំទ្ររូបខ្ញុំ និងគណបក្សប្រជាជនកម្ពុជា លេខរៀងទី ២០ នៅថ្ងៃបោះឆ្នោត ២៩ កក្កដា ២០១៨ ខាងមុខនេះ!"

ព័ត៌មានទាក់ទង...