កីឡា

ពេលវេលាដែលទន្ទឹងរង់ចាំបានមកដល់ហើយរវាង ចាន់ រតនា និង ជើងខ្លាំងមកពីចិន Xie Wei

image

សិង្ហបុរី៖ អ្នកប្រដាល់គុនចម្រុះរបស់កម្ពុជា ចាន់ រតនា ត្រូវប្រឈមនឹងជើងខ្លាំងមកពីចិន Xie Wei ក្នុងទម្ងន់ Flyweight នៅព្រឹត្តិការណ៍ ONE: COLLISION COURSE នាថ្ងៃទី១៨ ខែធ្នូ នេះ នៅកីឡដ្ឋាន Singapore Indoor Stadium ប្រទេសសិង្ហបុរី ដែលផ្សាយផ្ទាល់លើផេកហ្វេសប៊ុក និង YouTube ផ្លូវការ ONE Championship ចាប់ពីម៉ោង ៧:៣០ តទៅ។

ក្នុងចំណោមគ្រូបង្វឹកជាច្រើនរបស់ ចាន់ រតនា ដូចជាប្រដាល់សាកល-គុនខ្មែរ, ចលនាសាច់ដុំ និងជឺជិតស៊ូ មានតែគ្រូបង្វឹកសញ្ជាតិអ៊ីតាលី Lorenzo ទេដែលធ្វើការងារស្និទ្ធស្នាលបំផុតជាមួយអ្នកលេងគុនចម្រុះលេខ១របស់កម្ពុជា។ ទោះកូវីដ-១៩ វាយលុកយ៉ាងណា ក៏លោក Lorenzo បង្វឹកផ្នែកកម្លាំងខ្លាំងក្លាដល់ រតនា ក្នុងរយៈពេលជាងមួយឆ្នាំតាំងពីប្រកួតចុងក្រោយរបស់ រតនា។

យ៉ាងណាមិញ រតនា ខកខានប្រកួតនៅសង្វៀន ONE ប្រមាណជាមួយឆ្នាំកន្លះមកហើយតែ គេនឹងបង្ហាញឱ្យអ្នករាល់គ្នានូវអ្វីដែលគេមានដល់អ្នកគាំទ្ររបស់ខ្លួន។ មិនត្រឹមតែប៉ុណ្ណោះ រតនា មានមោទកភាពក្នុងការបង្ហាញឱ្យពិភពលោកដឹងអំពីកម្ពុជា និងប្រឹងប្រែងធ្វើការងារកាន់តែខ្លាំងឡើងដើម្បីឈានដល់ចំណុចកំពូលក្នុងដំណើរឆ្ពោះទៅក្លាយជាម្ចាស់ខ្សែក្រវាត់ ONE Flyweight នាថ្ងៃមុខ៕

ព័ត៌មានទាក់ទង...