សម្តេចតេជោ ហ៊ុន សែន ប្រមុខគណបក្សប្រជាជនកម្ពុជា ចេញដឹកនាំសមាជិក សមាជិកា ប្រមាណ ២៥ម៉ឺននាក់ បិទយុទ្ធនាការឃោសនារកសំឡេងឆ្នោត
| ព័ត៌មានជាតិ
SHARE


សមាជិក សមាជិកា ប្រមាណ ២៥ម៉ឺននាក់ គណបក្សប្រជាជនកម្ពុជាជួបជុំនៅ មជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ ដើម្បីដង្ហែរក្បួនបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦។

សម្តេចបានថ្លែងសុន្ទរកថាដល់សមាជិកសមាជិកា។ សម្តេចបញ្ជាក់ថា សម្តេចនឹងផ្តល់អតិភាពចំនួន៦ ប្រសិនសម្តេចជាប់ឆ្នោតបន្តដឹកនាំកម្ពុជានៅអាណត្តិក្រោយ។

១ ពង្រឹងបន្ថែមការវិនិយោគបណ្តុះបណ្តាលធនធានមនុស្សដែលជាចំនុចសំខាន់ក្នុងការអភិវឌ្ឍប្រទេស


២ ការកសាងផ្លូវ ទាំងផ្លូវដែក និងផ្លូវគោក ដែលជាផ្នែកដ៏សំខាន់នៃការដឹកជញ្ជូន


៣ ការដោះស្រាយបញ្ហាទឹក ទាំងទឹកស្អាតទទួលទាន និងប្រព័ន្ធធារាស្រ្តស្រោចស្រពដំណាំកសិកម្ម


៤ ការដោះស្រាយបញ្ហាអគ្គិសនី ដើម្បីជំរុញវិស័យឧស្សាហកម្ម និងសេវាកម្ម


៥ មិនយកពន្ធលើដីកសិកម្ម


៦ ការបន្ធូរបន្ថយពន្ធ


គួរបញ្ជាក់ថាមនុស្សជាង៣២ម៉ឺននាក់នឹងចូលរួមដង្ហែរក្បួនថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ដែលមកពីគណបក្សចំនួន៦ផ្សេងគ្នា។ ទីតាំងសំខាន់ៗនៃការបិទបញ្ចប់ការហែរក្បួនយុទ្ធនាកាឃោសនាបោះឆ្នោត គឺ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ ទីលានប្រជាធិបតេយ្យ និងនៅតាមបណ្តាទីស្នាក់ការគណបក្ស ព្រមទាំងមានការហែរក្បួននៅតាមបណ្តាមហាវិថីសំខាន់ៗក្នុងរាជធានីភ្នំពេញចាប់ពីម៉ោង៦ រហូតដល់បញ្ចប់ ។


(អត្ថបទ៖ សំ ច័ន្ទម៉ាលីនី)

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation