ពលរដ្ឋប្រេស៊ីលរាប់ពាន់នាក់ធ្វើការតវ៉ាទាមទាររកចម្លើយទាក់ទងនឹងការបាញ់សម្លាប់ក្រុមប្រឹក្សាក្រុងជាស្ត្រីម្នាក់ក្នុងប្រទេសប្រេស៊ីល
| ព័ត៌មានអន្តរជាតិ
SHARE

ពលរដ្ឋប្រេស៊ីលរាប់ពាន់នាក់កំពុងទាមទាររកចម្លើយទាក់ទងនឹងការធ្វើឃាតក្រុមប្រឹក្សាស្ត្រីស្បែកខ្មៅម្នាក់នៅក្នុងទីក្រុងរីយ៉ូឌឹហ្សាណេរ៉ូ (Rio de Janeiro)។
សិល្បករ, សកម្មជន និងប្អូនស្រីរបស់ក្រុមប្រឹក្សាស្ត្រីស្បែកខ្មៅរូបនោះបានចូលរួមនៅក្នុងតវ៉ាដែលពោរពេញដោយភាពក្ដុកក្ដួលនោះ។


សូមរំលឹកថា ក្រុមប្រឹក្សាស្ត្រីស្បែកខ្មៅដែលមានឈ្មោះថា ម៉ារីយ៉េ ហ្វ្រង់កូ (Marielle Franco) ត្រូវបានគេបាញ់សម្លាប់កាលពីសប្ដាហ៍មុនបន្ទាប់ពីបានចូលរួមនៅក្នុងព្រឹត្តិការណ៍មួយស្ដីពីការពង្រឹងអំណាចស្ត្រីស្បែកខ្មៅនៅក្នុងប្រទេសប្រេស៊ីល។


មរណភាពរបស់គាត់បានប៉ះពាល់ទៅដល់អារម្មណ៍មនុស្សជាច្រើនក្នុងប្រទេសប្រេស៊ីលដែលជាប្រទេសមួយមានជនជាតិស្បែកខ្មៅ ឬជនជាតិចម្រុះជាង៥០%។
សកម្មជនលេចធ្លោរយូរអង្វែងរូបនេះត្រូវបានបោះឆ្នោតជ្រើសតាំងជាក្រុមប្រឹក្សាក្រុងក្នុងឆ្នាំ២០១៦ ហើយជារឿយៗបានរិះគន់អំពើឃោរឃៅរបស់ប៉ូលិសដែលធ្វើដាក់សហគមន៍ស្បែកខ្មៅ។
រហូតមកដល់ពេលនេះ មិនទាន់មានជនសង្ស័យណាម្នាក់ត្រូវបានចាប់ខ្លួននៅឡើយទេ ហើយក៏មិនទាន់ច្បាស់ពីមូលហេតុដែលជំរុញអោយមានការបាញ់សម្លាប់ក្រុមប្រឹក្សាក្រុងជាស្ត្រីនោះដែរ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation