ព័ត៌មានជាតិ

ក្រសួងអនុញ្ញាតឱ្យ សាលាឯកជន អាចបើកដំណើរការឡើងវិញចាប់ពីថ្ងៃនេះតទៅ

image

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចអនុញ្ញាតឱ្យគ្រឹះស្ថានសិក្សាឯកជន បើកដំណើរការឡើងវិញ ចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០តទៅ បន្ទាប់ពីព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ត្រូវបានបិទបញ្ចប់។

យ៉ាងណាមិញ គ្រឹះស្ថានសិក្សាឯកជន ត្រូវបន្តអនុវត្តគោលការណ៍ប្រតិបត្តិស្ដង់ដា (SOP) សម្រាប់ដំណើរការសាលារៀនឡើងវិញក្នុងបរិបទកូវីដ១៩ និងរក្សាគម្លាតសុវត្ថិភាពសង្គមនិងបុគ្គល។ ក្នុងករណីចាំបាច់ត្រូវពាក់ម៉ាសការពារនៅក្នុងបរិវេណរបស់គ្រឹះស្ថានសិក្សា៕