យុទ្ធនាការឃោសរកសំឡេងឆ្នោតថ្ងៃចុងក្រោយក្នុងខេត្តកំពង់ចាមមានគណបក្សនយោបាយ៥ដង្ហែក្បួន
| ព័ត៌មានជាតិ
SHARE

កំពង់ចាម៖ នៅថ្ងៃចុងក្រោយ នៃការបិទយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់គណបក្សនយោបាយនានានៅក្នុងខេត្តកំពង់ចាមគឺបានចាប់ផ្តើមដង្ហែរក្បួននៅតាមមូលដ្ឋានគោលដៅរៀងៗខ្លួននៅតាមបណ្តាស្រុកក្រុងទាំង១០នៃខេត្តកំពង់ចាម។

សម្រាប់ខេត្តកំពង់ចាមគឺមានគណបក្សនយោបាយតែ៥ប៉ុណ្ណោះបានចូលរួមក្នុងយុទ្ធនាការបិទឃោសនារកសំឡេងឆ្នោតអាណ្ណិតទី៦នេះ ចំពោះគណៈបក្សនយោបាយដែលមានសមាជិកសមាជិកាចូលរួមដង្ហែរច្រើនជាងគេគឺគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី២០ ដែលក្នុងនាមឯកឧត្តម ខៀវ កាញារីទ្ធ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាមក៏បានអញ្ជើញទៅដល់ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាមដើម្បីដឹកនាំពិធីដង្ហែរក្បួន និងថ្លែងអំណរគុណដល់សមាជិកសមាជិការក៏ដូចបងប្អូនប្រជាពលរដ្ឋដែលបានស្រឡាញ់ និងគាំទ្រគណៈបក្សប្រជាជនកម្ពុជាតាំងពីដើមរៀងមក។


ការដង្ហែរក្បូនដែលដឹកនាំដោយឯកឧត្តម ខៀវ កាញារីទ្ធ និងក្រុមការងារ រួមទាំងសមាជិកសមាជិកប្រមាណ១១៦៨នាក់នេះ គឺបានចាប់ផ្តើមចេញពីចំណុចមុខមន្ទីបក្សឃុំកោះសូទិន និងបន្តដង្ហែរក្បួនតាមរយះម៉ូតូ រថយន្ត និងរទេះសេះ ទៅលើផ្លូវនានានៅក្នុងឃុំកោះសូទិន ក៏ដូចទូទាំងស្រុកកោះសូទិនផងដែរ។


ទាក់ទងទៅនឹងថ្ងៃបិទយុទ្ធនាការឃោសនារកសំឡេងឆ្នោតនាពេលនេះ បើតាមលោក មាន ម៉េងហ៊ួន ប្រធានលេខាធិការដ្ឋានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចាមបានឲ្យដឹងថាគិតត្រឹមម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី២៧ខែកក្កដាឆ្នាំ២០១៨នេះ បរិយាកាសនៃយុទ្ធនការឃោសនារកសំឡេងឆ្នោតរបស់គណៈបក្សនយោបាយនានាគឺបានប្រព្រឹត្តទៅដោយរលូនពុំមានបាតុភាព ឫការប្តឹងផ្តល់ផ្សេងៗមកកាន់លេខាធិការដ្ឋានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តនៅឡើយទេ។ សូមបញ្ជាក់ថានៅក្នុងខេត្តកំពង់ចាមគឺមានគណៈបក្សនយោបាយចំនួន១៩ក្នុងចំណោមគណៈបក្សនយោបាយទាំង២០ដែលបានឈរឈ្មោះបោះឆ្នោត ហើយចំណែកការិយាល័យបោះឆ្នោតក្នុងខេត្តកំពង់ចាមមានចំនួន១៦៥៩ ក្នុងនោះការិយាល័យបោះឆ្នោតលេខ១៣៥៥ស្ថតិនៅក្នុងភូមិតាង៉ក ឃុំព្រៃរំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាមត្រូវបានផ្លាស់ប្តូរទីតាំងដោយសាររំខានពីទឹកទន្លេមេគង្គបានឡើងខ្ពស់៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation