នៅថ្ងៃស្អែក ប្រធានគណបក្សនយោបាយទាំង២០ នឹងអញ្ជើញទៅបោះឆ្នោតនៅទីតាំងទាំងនេះ
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៦ នឹងប្រព្រឹត្តទៅរយៈពេលមួយថ្ងៃ គឺថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ចាប់ពីវេលាម៉ោង ៧ ព្រឹក ដល់ម៉ោង ៣រសៀល នៅទូទាំងប្រទេស ដោយមានគណបក្សនយោបាយចំនួន ២០ ចូលរួមប្រកួតប្រជែង។
ការបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ២០១៨នេះ គឺប្រជាពលរដ្ឋសរុប ៨.៣៨០.២១៧ នាក់ ដែលមានឈ្មោះបញ្ជីរឈ្មោះបោះឆ្នោតផ្លូវការនិងមានសិទ្ធបោះឆ្នោត នៅតាម ការិយាល័យបោះឆ្នោត ២២.៩៦៧ការិយាល័យនៅទូទាំងប្រទេស។

ដូចជាទៅនឹងប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ប្រធានគណបក្សនយោបាយទាំង ២០ ដែលបានឈរឈ្មោះ ក៏បានត្រៀមខ្លួនទៅបោះឆ្នោត នៅតាមការិយាល័យបោះឆ្នោតដែលខ្លួនបានចុះឈ្មោះ ក្នុងនោះ៖

១.លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ (បេក្ខជនតំណាងរាស្រ្ដមណ្ឌលខេត្តបន្ទាយមានជ័យ) ទៅបោះ ឆ្នោតនៅមណ្ឌលខេត្តបន្ទាយមាន ជ័យ (នៅការិយាល័យ "សាលាបឋម សិក្សាសែសិន" សង្កាត់អូរអំបិល ក្រុងសិរី សោភ័ណ)។លោក ញឹក ប៊ុនឆៃ ប្រធានគណ បក្សខ្មែររួបរួមជាតិ។

២. លោក ច័ន្ទ ប៊ុនហន ប្រធានគណបក្សមាតុភូមិយើង (បេក្ខជនតំណាងរាស្រ្ដមណ្ឌលខេត្តព្រៃវែង) ទៅបោះ ឆ្នោតនៅមណ្ឌលរាជធានីភ្នំពេញ (នៅការិយាល័យ "អនុវិ.+បឋម. សុធារស" សង្កាត់ទន្លេ បាសាក់ ខណ្ឌចំការមន)។

៣. លោក នួន សុខាវី ប្រធានគណបក្សពន្លឺថ្មី (បេក្ខជនតំណាងរាស្រ្ដមណ្ឌលរាជធានីភ្នំពេញ) ទៅបោះឆ្នោតនៅមណ្ឌលរាជធានីភ្នំពេញ (នៅការិយាល័យ "វិទ្យាល័យ ជា ស៊ីម សាមគ្គី" សង្កាត់បឹងសាឡាង ខណ្ឌទួលគោក)។

៤. លោក សេង សុខេង ប្រធានគណបក្សសញ្ជាតិកម្ពុជា (បេក្ខជនតំណាងរាស្រ្ដខេត្តកំពង់ចាម) ទៅបោះឆ្នោតនៅមណ្ឌលរាជធានីភ្នំពេញ (នៅការិយាល័យ "ក្បែរវិមានសុភមង្គល" សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ)។

៥. លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោក (មិនឈរឈ្មោះជាបេក្ខជនតំណាងរាស្រ្ដ) ទៅបោះឆ្នោតនៅមណ្ឌលខេត្តកណ្ដាល។

៦. លោកម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ (បេក្ខជនតំណាងរាស្រ្ដមណ្ឌលព្រៃវែង) ទៅបោះឆ្នោតនៅមណ្ឌលរាជធានីភ្នំពេញ (នៅការិយាល័យ"សាលារៀន វត្តដំបូកខ្ពស់" សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ)។

៧. លោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (បេក្ខជនតំណាងរាស្រ្ដមណ្ឌលខេត្តកំពង់ស្ពឺ) ទៅបោះឆ្នោតនៅមណ្ឌលរាជធានីភ្នំពេញ (នៅការិយាល័យ"វិទ្យាល័យហ៊ុន សែន បូរី១០០ ខ្នង" សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ)។
៨. លោកស្រី សុខ រ័ត្នសុវណ្ណបច្ចៈសីលា ប្រធានគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ (មិនឈរឈ្មោះជាបេក្ខជនតំណាងរាស្រ្ដ) បោះឆ្នោតនៅមណ្ឌលខេត្តពោធិ៍សាត់ (ការិយាល័យ"សាលាបឋមសិក្សាអន្លង់ត្នោត" ឃុំអន្លង់ត្នោត ស្រុកក្រគរ)។

៩. លោក ស៊ិន សុភាព ប្រធានគណបក្សរស្មីខេមរា (បេក្ខជនតំណាងរាស្រ្ដមណ្ឌលខេត្តកំពង់ស្ពឺ) បោះឆ្នោតនៅមណ្ឌលខេត្តកំពង់ស្ពឺ (នៅការិយាល័យ "បឋមសិក្សាព្រះពុទ្ធនិពាន្វ" ឃុំព្រះនិព្វាន្ត ស្រុកគងពិសី)។

១០. លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (មិនឈរឈ្មោះជាបេក្ខជនតំណាងរាស្រ្ដ) ទៅបោះឆ្នោតនៅមណ្ឌលរាជធានីភ្នំ ពេញ (នៅការិយាល័យ "សាលាវិចិត្រសិល្បៈ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ)។

១១. លោក លន់ ឫទ្ធិ ប្រធានគណបក្សខ្មែរសាធារណរដ្ឋ (មិនឈរឈ្មោះជាបេក្ខជនតំណាងរាស្រ្ដ) មិនមានឈ្មោះបោះឆ្នោតនោះទេ ព្រោះមិនបានចុះ ឈ្មោះ។

១២. លោក ក្រវ៉ាញ ដារ៉ន ប្រធានគណបក្សខ្មែរឈប់ក្រ (មិនឈរឈ្មោះជាបេក្ខជនតំណាងរាស្រ្ដ) មិនមានឈ្មោះបោះឆ្នោតនោះទេ ព្រោះមិនបានចុះឈ្មោះ។

១៣. សម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច (បេក្ខជនតំណាងរាស្រ្ដមណ្ឌលខេត្តកំពង់ចាម) យាងទៅបោះឆ្នោតនៅមណ្ឌលខេត្តកំពង់ចាម។

១៤. លោក ហួន រាជចំរើន ប្រធានគណបក្សខ្មែរអភិវឌ្ឍសេដ្ឋកិច្ច (បេក្ខជនតំណាងរាស្រ្ដមណ្ឌលខេត្តកណ្ដាល) ទៅបោះឆ្នោតនៅមណ្ឌលខេត្តតាកែវ (ការិយាល័យ"សាលាវត្តស្ពឺ" ឃុំអង្គខ្នុរ ស្រុកទ្រាំង)។

១៥. លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា (បេក្ខជនតំណាងរាស្រ្ដមណ្ឌលខេត្តត្បូងឃ្មុំ) ទៅបោះឆ្នោតនៅមណ្ឌលខេត្តត្បូងឃ្មុំ (នៅការិយាល័យ "បឋមសិក្សាចក" ឃុំចក ស្រុកអូររាំងឪ)

១៦. លោកស្រី ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ (បេក្ខជនតំណាងរាស្រ្ដមណ្ឌលរាជធានីភ្នំពេញ) ទៅបោះឆ្នោតនៅមណ្ឌលរាជធានីភ្នំពេញ
១៧. លោកគង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ (បេក្ខជនតំណាងរាស្រ្ដមណ្ឌលរាជធានីភ្នំពេញ) ទៅបោះឆ្នោតនៅមណ្ឌលរាជធានីភ្នំពេញ (នៅការិយាល័យ "អនុវិ.+បឋម. សុធារស" សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន)។

១៨. លោក ប្លាង សីន ប្រធានគណបក្សគណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា (មិនឈរឈ្មោះជាបេក្ខជនតំណាងរាស្រ្ដ)
ទៅបោះឆ្នោតនៅមណ្ឌលខេត្តមណ្ឌលគិរី (នៅការិយាល័យ "បឋមសិក្សាស្រែក្លេង" ឃុំប៊ូស្រា ស្រុកពេជ្រាដា)។

១៩. លោក កែម រិទ្ធិសិត ប្រធានគណបក្សខ្មែរតែមួយ (បេក្ខជនតំណាងរាស្រ្ដមណ្ឌលខេត្តតាកែវ) ទៅបោះឆ្នោតនៅមណ្ឌលរាជធានីភ្នំពេញ (នៅការិយាល័យ "ផ្លូវ១១៨ (ក្រោយផ្សារបាយយ័ន្ត)" សង្កាត់មនោរម្យ ខណ្ឌ ៧មករា)។

២០. សម្ដេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា (បេក្ខជនតំណាងរាស្រ្ដមណ្ឌលខេត្តកណ្ដាល) ទៅបោះឆ្នោតនៅមណ្ឌលខេត្តកណ្ដាល (នៅការិយា ល័យ "សាលាគរុកោសល្យវិក្រិត្យការក្រុង" សង្កាត់តាខ្មៅ ក្រុងតាខ្មៅ)

សូបញ្ជាក់ថា មានប្រធានគណបក្ស ចំនួន៦ មិនឈរជាតំណាងរាស្រ្ដ ខណៈដែលប្រធានគណបក្សចំនូន ១៤ ផ្សេងទៀត ឈរឈ្មោះបេក្ខភាពតំណាងរាស្ត្រនៅ៨ មណ្ឌលផ្សេងគ្នា។ប្រធានគណបក្សនយោបាយដែលមិនបានឈរឈ្មោះជាបេក្ខភាពសមាជិកសភារួមមាន៖

១. លោកស្រី សុខ រ័ត្នសុវណ្ណបច្ចៈសីលា ប្រធានគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ (មិនឈរឈ្មោះជាបេក្ខជនតំណាងរាស្រ្ដ) ទេ។
២. លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិប តេយ្យ (មិនឈរឈ្មោះជាបេក្ខ ជនតំណាងរាស្រ្ដ)ទេ។
៣. លោក លន់ ឫទ្ធិ ប្រធានគណបក្សខ្មែរសាធារណរដ្ឋ (មិនឈរឈ្មោះជាបេក្ខជនតំណាង រាស្រ្ដ) មិនមានឈ្មោះបោះឆ្នោតនោះទេ ព្រោះមិនបានចុះ ឈ្មោះ ។
និង ៤. លោក ក្រវ៉ាញ ដារ៉ន ប្រធានគណបក្សខ្មែរឈប់ក្រ (មិនឈរឈ្មោះជាបេក្ខជនតំណាងរាស្រ្ដ) និងមិនមានឈ្មោះបោះឆ្នោតនោះទេ ព្រោះមិនបានចុះឈ្មោះ ៕



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation