ព័ត៌មានជាតិ

បន្ទាប់ពីបោះឆ្នោតរួច កម្ពុជានឹងមានព្រឹត្តការណ៏មួយទៀត​ នៅថ្ងៃទី២០ សីហា

image

ភ្នំពេញ៖ បើយោងតាមសារាចរ​ណែនាំ ស្ដី​ពី ការ​រៀបចំ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិរបស់​រាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ថា​ បន្ទាប់ពីព្រឹត្តការណ៏បោះឆ្នោតជាតិឆ្នាំ២០១៨នៅចុងខែកក្កដានោះ គឺនៅក្នុងខែសីហាខាងមុខ ព្រឹត្តការណ៏ប្រឡងបាក់ឌុបថ្នាក់ជាតិនឹងឈានចូលមកដល់។

តាមការបញ្ជាក់ពីក្រសួងអប់រំ​ យុវជននិងកីឡា​បានបញ្ជាក់ថា​
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០១៨នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២០និង២១ ខែសីហា ឆ្នាំ២០១៨ ដោយមានសិស្សដាក់ពាក្យប្រឡងមានចំនួន ១១៧.០៦១នាក់ ចែកចេញជាពីរក្រុម គឺថ្នាក់វិទ្យាសាស្ត្រចំនួន ៥១,៧% និងថ្នាក់វិទ្យាសាស្ត្រសង្គមចំនួន ៤៨,៣% ដោយមានមណ្ឌលប្រឡងចំនួន១៩៥ មណ្ឌល ក្នុងនោះមណ្ឌលប្រឡងថ្នាក់វិទ្យាសាស្ត្រមានចំនួន ៩៩ មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន៩៦ មណ្ឌល។

ខាងក្រោមនេះ ជាសារាចរ​ណែនាំរបស់រាជរដ្ឋាភិបាលអំពីការប្រឡងបាក់ឌុបនេះ៖