តម្លៃប្រេងធ្លាក់ចុះនៅដើមសប្តាហ៏នេះបន្ទាប់ពីបានកើនឡើងមួយរយៈកន្លងមក
នៅដើមសប្តាហ៏នេះ តម្លៃប្រេងបានបង្ហាញពីសញ្ញាធ្លាក់ចុះបន្តិច ស្របពេលដែលមានការបារម្ភថា បរិមាណការផ្គត់ផ្គង់ប្រេងនឹងលើសនៅលើទីផ្សារ។
តម្លៃប្រេង Brent បានធ្លាក់ចុះមកនៅជាង៧៣ដុល្លារក្នុង១បារ៉ែល ខណៈដែលតម្លៃប្រេង អាមេរិកបានធ្លាក់ចុះមកនៅជិត៦៨ដុល្លារក្នុង១បារ៉ែល ។
អ្នកវិភាគទីផ្សារប្រេងបានលើកឡើងថា ប្រទេសអារ៉ាប៊ីសាអូឌីត និងប្រទេសផលិតប្រេងសំខាន់ៗផ្សេងទៀត កំពុងតែបង្កើនការផលិតរបស់ខ្លួន ដើម្បីជំនួសបរិមាណប្រេងពីប្រទេសអ៊ីរ៉ង់ ដែលនឹងបាត់វត្តមាននៅខែវិច្ឆិកាខាងមុខនេះ។
ហើយតម្លៃប្រេងធ្លាក់ចុះនេះដែរ ក៏បណ្តាលមកពីការព្រួយបារម្ភពីឥទ្ធិពលមិនល្អនៃសេដ្ឋកិច្ចពិភពលោក និង ជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងដៃគូពាណិជ្ជកម្មជាច្រើនប្រទេសនៅលើពិភពលោក៕