
ពិធីបុណ្យទន្លេ ឆ្នាំ២០២១ ត្រូវបានលើកទៅធ្វើនៅឆ្នាំ២០២២វិញ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចលើកពេលពិធីបុណ្យទន្លេ លើកទី៧ ឆ្នាំ២០២១ ទៅធ្វើនៅឆ្នាំ២០២២វិញ នៅក្នុងខេត្តកំពង់ធំ។ នេះបើយោងតាមលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីពេលថ្មីៗនេះ។
យោងតាមចំណាររបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ការរៀបចំពិធីបុណ្យទន្លេលើកទី៧ ឆ្នាំ២០២១នេះ នឹងលើកទៅធ្វើនៅឆ្នាំ២០២២ ដោយរដ្ឋបាលខេត្តកំពង់ធំធ្វើជាម្ចាស់ផ្ទះរៀបចំពិធី។
សូមជម្រាបថា ពិធីបុណ្យទន្លេ តែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីជំរុញចលនាទេសចរណ៍ និងលើកកម្ពស់គុណភាពគោលដៅទេសចរណ៍ ដែលមានដូចជាការផ្សព្វផ្សាយពីវប្បធម៌ និងការតាំងពិព័រណ៍ផលិតផលក្នុងស្រុក ជាដើម៕
