ព័ត៌មានអន្តរជាតិ

ក្រិករកឃើញករណីឆ្លងដំបូងនៃវីរុសកូរ៉ូណាប្រភេទថ្មីចំនួន៤នាក់

image

អាថែន៖ កាលពីថ្ងៃអាទិត្យ មន្ត្រីក្រសួងសុខាភិបាលក្រិកបានប្រកាសពីការរកឃើញអ្នកឆ្លងវីរុសកូរ៉ូណាប្រភេទថ្មីចំនួន៤នាក់ដែលជាអ្នកដំណើរមកពីប្រទេសអង់គ្លេសកាលពីពេលថ្មីៗនេះ។

ឥលូវនេះវីរុសកូរ៉ូណាវិវឌ្ឍខ្លួនថ្មីកំពុងឆ្លងរាលដាលនៅជុំវិញពិភពលោកបន្ទាប់ពីត្រូវបានគេរកឃើញដំបូងនៅក្នុងប្រទេសអង់គ្លេស ហើយវាមានសមត្ថភាពចម្លងលឿនជាងវីរុសកូវីដ១៩បច្ចុប្បន្នរហូតដល់ទៅជាង៧០%។

ប្រទេសក្រិកក៏បានរឹតបន្តឹងវិធានការទប់ស្កាត់ជំងឺកូវីដ១៩រយៈពេលមួយសប្តាហ៍ចាប់ពីថ្ងៃអាទិត្យម្សិលមិញផងដែរ ខណៈដែលបម្រាមគោចរនៅពេលយប់បានចាប់ផ្តើមអនុវត្តចាប់ពីម៉ោង៩យប់តទៅ។

កាលពីពីរសប្តាហ៍មុន ប្រទេសក្រិកបានរឹតបន្តឹងវិធានការចំពោះអ្នកដំណើរទាំងអស់មកពីប្រទេសអង់គ្លេសដោយបន្ថែមពេលធ្វើចត្តាឡីស័កដល់៧ថ្ងៃបន្ទាប់ពីអង់គ្លេសប្រកាសពីការរកឃើញវីរុសកូរ៉ូណាប្រភេទថ្មី។

សូមបញ្ជាក់ថា ប្រទេសក្រិកបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩កាលពីសប្តាហ៍មុន ហើយបច្ចុប្បន្នមានអ្នកឆ្លងជំងឺនេះសរុបជាង១៤ម៉ឺននាក់និងមានអ្នកស្លាប់៤,៩៥៧នាក់៕

ប្រែសម្រួល៖ នីតា

ព័ត៌មានទាក់ទង...