កីឡា

កីឡាករកាតា Nasser Al-Attiyah ឈ្នះដំណាក់កាលទី២ ការប្រណាំងរថយន្តកម្មវិធី Dakar Rally 2021

image

អារ៉ាប់ប៊ីសាអ៊ូឌីត៖ កីឡាករកាតា Nasser Al-Attiyah បានឈ្នះដំណាក់កាលទី២ ការប្រណាំងរថយន្តកម្មវិធី Dakar Rally 2021 ដែលធ្វើឡើងពីតំបន់ Bisha ទៅកាន់តំបន់ Wadi ad-Dawasir ប្រទេសអារ៉ាប់ប៊ីសាអ៊ូឌីត។

ការប្រកួតដែលត្រូវឆ្លងកាត់ឧបសគ្គជាច្រើនលើវាលខ្សាច់រយៈចម្ងាយផ្លូវ៤៥៧គីឡូម៉ែត្រនោះ សមាជិកក្រុម Toyota ខាងលើ នៅតែជម្នះភាពលំបាកទាំងនោះ ដើម្បីចូលមកដល់គោលដៅមុនគេដោយប្រើពេលអស់ ៤ម៉ោង ៣នាទី និង១៤វិនាទី។ កីឡាករបារាំង Stéphane Peterhansel មកពីក្រុម Mini បានចូលដល់គោលដៅលំដាប់ទី២ ដោយយឺតចាង ២នាទី ៣៥វិនាទី ហើយកីឡាករអេស្ប៉ាញ Carlos Sainz មកពីក្រុម Mini ដែរនោះ បានចូលដល់គោលដៅលំដាប់ទី៣ ដោយយឺតជាង ៩នាទី និង ១៧វិនាទី។

ទោះយ៉ាងណានៅតារាងពេលវេលាសរុបវិញ គឺកីឡាករបារាំង Stéphane Peterhansel ជាអ្នកឈរកំពូលតារាង ដោយប្រើពេលអស់ ៧ម៉ោង ១៧នាទី និង១៨វិនាទី។ 

ខាងការប្រកួតផ្នែកម៉ូតូវិញ គឺកីឡាករអេស្ប៉ាញ Joan Barreda Bort មកពីក្រុម Honda ជាអ្នកចូលដល់គោលដៅមុនគេដោយប្រើពេលអស់ ៤ម៉ោង ១៧នាទី និង៥៦វិនាទី។

ដំណាក់កាលទី៣ នឹងបន្តធ្វើឡើងនៅថ្ងៃអង្គារនេះ នាតំបន់ Wadi ad-Dawasir ចម្ងាយផ្លូវ ៤០៣គីឡូម៉ែត្រ៕


ព័ត៌មានទាក់ទង...