ព័ត៌មានជាតិ

ប្រទះឃើញសាកសពមនុស្ស ក្នុងដីឡូត៍ព្រៃស្តុកមួយកន្លែងនៅកណ្តាលរាជធានីភ្នំពេញ

image

ភ្នំពេញ៖ ប្រជាពលរដ្ឋ បានប្រទះឃើញសាកសព មនុស្សម្នាក់នៅក្នុងដីឡូត៍ ក្នុងព្រៃស្តុកមួយកន្លែង ស្ថិតនៅភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។ សាកសពនោះ មានសភាពស្វិតសល់តែស្បែកដណ្ដប់ឆ្អឹង ដោយមិនទាន់ដឹងពីមូលហេតុនៅឡើយ និងបានបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងរាយការណ៍ទៅសមត្ថកិច្ច។

សមត្ថកិច្ច បានបញ្ជាក់ថា ភិនភាគសាកសព ពាក់អាវយឺតពណ៌ប្រផេះ ខោខ្មៅជើងវែង សាច់យឺត ស្បែកជើងស៊កជ័រណ៍ស ក្បាលទំពែក(មិនស្គាល់អត្តសញ្ញាណ) ដោយសង្ស័យជាជនជាតិចិន មានវ័យជាង ៤០ឆ្នាំ និងមិនទាន់ដឹងស្លាប់ពីពេលណានៅឡើយទេ។

បច្ចុប្បន្នទីតាំងកើតហេតុ និងសាកសពត្រូវបានសមត្ថកិច្ចហ៊ុមព័ទ្ធ បង្កើតគណៈកម្មការជំនាញចូលរួមកោសល្យវិច័យ ដើម្បីពិនិត្យឱ្យដឹងហេតុផលច្បាស់ និងងាយស្រួលធ្វើការទាក់ទងទៅក្រុមគ្រួសារ មកយកទៅរៀបចំធ្វើបុណ្យ៕

ដោយ៖ មួង សុវណ្ណារិទ្ធ

ព័ត៌មានទាក់ទង...